ភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះសំណាក់ លីលី ផ្លូវលេខ១១៨ ភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ពីបទរួមភេទជាមួយអនិតិជន ក្រោមអាយុ១៥ឆ្នាំ កាលពីវេលាម៉ោង១២ និង៣០នាទីឈានចូលថ្ងៃទី១៦ ខែធ្នូ ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ថន ស្រីកា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩វិទ្យាល័យព្រះស៊ីសុវត្ថិ ស្នាក់នៅផ្ទះលេខ៩៦អឺ២ ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ ជនសង្ស័យឈ្មោះ ខៃ ឈុនលេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅភូមិព្រែកកាំភ្លើង ស្រុកពារាំង ខេត្តព្រៃវែង ស្នាក់នៅបណ្ដោះអាសន្នផ្ទះលេខ១១៥ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្ដាលទី២ ។
មុនពេលកើតហេតុជនសង្ស័យបានទូរសព្ទ័ទៅជនរងគ្រោះតាំងវេលាម៉ោង១១និង៣០ នាទីយប់ និយាយគ្នារហូតវេលាម៉ោង១២និង៣០នាទី ទើបជនរងគ្រោះចុះពីលើផ្ទះទៅជួបជនសង្ស័យនាំគ្នាទៅអង្គុយលើគ្រែច្រកចូល ឌឿងហែមពេលកំពុងអង្គុយនិយាយគ្នាបានឃើញពុកនារីរងគ្រោះមកពីញុំាការ ឡើងទៅលើផ្ទះមិនឃើញ ។ ជនរងគ្រោះមិនហ៊ានឡើងទៅលើផ្ទះវិញខ្លាចពុកវ៉ៃក៏អង្គុយលេងបន្ដទៀត ជនសង្ស័យក៏បានបបួលជនរងគ្រោះទៅដេកនៅផ្ទះសំណាក់ លីលី រហូតដល់ភ្លឺមិនហ៊ានត្រឡប់មកផ្ទះវិញបានដេកបន្ដទៀតរួមភេទចំនួន ០៥លើករហូតវេលាម៉ោង៨និង១៥នាទី ទើបចេញពីផ្ទះសំណាក់ដើរលេងមាត់ទន្លេលុះវេលាម៉ោង៩ ពួកគេបានសម្រេចចិត្តត្រឡប់ផ្ទះវិញមកដល់ផ្ទះពុកជនរងគ្រោះឃើញ ក៏ទូរសព្ទ័ហៅសមត្ថកិច្ចឱ្យជួយឃាត់ខ្លួនតែម្ដង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។