ស្ទឹងត្រែង ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ៨និង៤០នាទី ករណីពាក់ព័ន្ធ នឹងគ្រឿង ញៀននៅចំណុចភូមិកណ្តាល សង្កាត់/ក្រុងស្ទឹងត្រែង ។ ជនសង្ស័យជាជនជាតិវៀតណាមទាំង២នាក់នេះ មានឈ្មោះ ង្វៀង យ៉ាំងឌឹក ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅ ភូមិព្រែក សង្កាត់/ក្រុងស្ទឹងត្រែង និងម្នាក់ទៀតឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាងសិប្បកម្ម រស់នៅភូមិស្ពានថ្មរ សង្កាត់/ក្រុងស្ទឹងត្រែង ។
ជំហានដំបូងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចាន់ សីហា ឆែក ឆែកឆេរ រកឃើញវត្ថុតាងថ្នាំ ញៀនចំនួន ៣កញ្ចប់តូច ។ ក្រោយមក ចាន់ សីហា បានឆ្លើយសារភាពថា ថ្នាំញៀនទាំងនេះ គេបានទិញ មកពី ឈ្មោះ ង្វៀង យ៉ាំងឌឹក ទើបកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នេះបន្តទៀត រួចហើយក៏ឈានទៅធ្វើការ ឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងឌឹក រកឃើញថ្នាំញៀនម៉ាទឹកកកបាន ចំនួន១០កញ្ចប់តូច និង ១កញ្ចប់ធំ បន្ថែមទៀតផងដែរ ៕