ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » កម្លាំង​សណ្ដាប់ធ្នាប់​ផ្សារ​អូរឫស្សី ចុះ​ប្រមូល​សំរាម ​

កម្លាំង​សណ្ដាប់ធ្នាប់​ផ្សារ​អូរឫស្សី ចុះ​ប្រមូល​សំរាម ​

ភ្នំពេញ ៖  នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៤ កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​សហការ​ជាមួយ​កម្លាំង​សន្ដិសុខ ផ្សារ​អូរឫស្សី​ក៏ដូចជា​មានការ​ចូលរួម ពី​តំណាង​ក្រុមហ៊ុន​ស៊ីន​ទ្រី​ប្រចាំ​ខណ្ឌ ៧​មករា​ចុះ​ប្រមូល​សំរាម​ក៏ដូចជា​ដឹក ជញ្ជូន​កាកសំណល់​ផ្សេងៗ​ក្នុង​មូលដ្ឋាន របស់ខ្លួន​យកទៅ​ចាក់ចោល​ដើម្បី​សម្អាត អនាម័យ​ជូន​ប្រជាពលរដ្ឋ ។​
​មន្ដ្រី​សាលាខណ្ឌ​៧​មករា​បានឱ្យដឹង ថា យ៉ាងតិច​មាន​រថយន្ដ​៥​គ្រឿង និង​កម្លាំង សរុប​ជាង​៥០​នាក់​បាននាំគ្នា​ប្រមូល សំរាម ដែល​ក្រុមទី​១​ចុះ​ប្រមូល​សំរាម តាម​ដងផ្លូវ​កម្ពុជា​ក្រោម​, ផ្លូវ​លេខ​១៦៩ និង​ផ្លូវ​លេខ​២១៧ ។ មន្ដ្រី​សាលាខណ្ឌ បន្ដថា ក្រុមទី​២​បាន​ប្រមូល​តាម​សួន ច្បារ និង​ផ្លូវ​សហព័ន្ធរុស្ស៊ី​, ផ្លូវ​ព្រះ​មុនី វង្ស និង​ផ្លូវ​ព្រះសីហនុ ។ ដោយឡែក ក្រុមទី​៣​ចុះ​ប្រមូល​សំរាម​តាមផ្លូវ​ព្រះ មុនី​រ៉េត​, ផ្លូវ​នេ​រុ​ហ៍ និង​ផ្លូវ​ទេព​ផន ។​
​លោក លឺ​ម សុភា អភិបាល​នៃ​គណៈ អភិបាលខណ្ឌ​៧​មករា​តែងតែបាន​ជំរុញ ឱ្យ​មន្ដ្រី អាជ្ញាធរ​មូលដ្ឋាន​សហ​ការ​គ្នា ជួយ​សម្អាត​ទីក្រុង និង​អនុវត្ដ​គោ​លន​យោ បាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​ក៏​ដូច ជាការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ជាដើម ។ ព្រឹក​ថ្ងៃទី​១៧​ធ្នូ​នេះ​មាន​កម្លាំង សណ្ដាប់ធ្នាប់​ខណ្ឌ សន្ដិសុខ​ផ្សារ​អូរឫស្សី និង​តំណាង​ក្រុមហ៊ុន​ស៊ីន​ទ្រី​ប្រចាំ​ខណ្ឌ ចូលរួម​ប្រមូល​សំរាម ខណៈ​បុគ្គលិក​និង កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី​បាននាំគ្នា​ធ្វើ កូដកម្ម​ទាមទារ​លក្ខ​ខណ្ឌ​ការងារ​បណ្ដាលឱ្យ​សំរាម​ជាច្រើន​ត្រូវគេ​ដាក់ គរ​នៅលើ​ផ្លូវ​សាធារណៈ​នោះ ៕
71

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya