ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានអន្តរជាតិ » ជំងឺផ្តាសាយបក្សី​កើត​នៅ​ភាគខាងត្បូង​ជប៉ុន

ជំងឺផ្តាសាយបក្សី​កើត​នៅ​ភាគខាងត្បូង​ជប៉ុន

​ទីភ្នាក់ងារ​ព័ត៌មាន ចិន​ស៊ិន​ហួ បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៤ ថា ខេត្ត Miyazaki ភាគខាងត្បូង ប្រទេស​ជប៉ុន នៅ​ថ្ងៃ​អង្គារ​នេះ បាន​រាយការណ៍​មក​ថា មាន​កសិដ្ឋាន​ចិញ្ចឹម បក្សី​មួយកន្លែង ដែល​រកឃើញ​មាន​ករណី ផ្ទុះ​ជំងឺផ្តាសាយបក្សី ។ ករណីនេះ​កើតឡើង នៅ​ក្រុង Nobeoka ហើយ​រី​រុស​ដែល​ឆ្លង នោះ​មានអំបូរ H5​។​

​យោងតាម​សេចក្តីរាយការណ៍ បានបញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា មាន​សត្វ​មាន់​ងាប់​ចំនួន​១៦​ក្បាល ហើយ​ក្នុងនោះ ​មាន់​០៣​ក្បាល រកឃើញថា មាន​ផ្ទុក​វីរុស​ផ្តាសាយ​បក្សី​ជា​វិជ្ជមាន យ​១០​ក្បាល​បាន​ងាប់​នាពេល​កន្លងទៅនេះ​​តែ​លទ្ធផល​អវិជ្ជមាន ។​

 
​អាជ្ញាធរ​នៅក្នុង​តំបន់​បាន​សម្លាប់សត្វ​បក្សី​ចំនួន​៤​ពាន់​ក្បាល បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ជំងឺ ឡើង​នៅក្នុង កសិដ្ឋាន​ខាងលើ​ហើយ​សម្រាប់ បណ្តា​កសិដ្ឋាន​នៅក្បែរៗ​នោះ ត្រូវបាន​ហាម ឃាត់​យ៉ាង​តឹងរឹង មិនអាច​មាន​ចលនា សត្វ​ឆ្លងកាត់​ផ្តេសផ្តាស​ឡើយ ។​

 
​គួរ​បញ្ជាក់ថា ខេត្ត Miyazaki ជា​ខេត្ត​មួយ​មាន​ផ្ទៃដី​ធំជាងគេ របស់​ជប៉ុន​ដែល​និយម​ចិញ្ចឹម សត្វ​បក្សី ក្នុង​មានពូជ​មាន់​យក​សាច់ ។ សរុប​មាន​កសិក​ដ្ឋា​ន​ចិញ្ចឹម​បក្សី​ប្រមាណ​២០​ភាគរយ​នៅ​ទូទាំងប្រទេស ។ នេះ​បើ​យោង តាម​តួលេខ​ដែល​ចេញ​ដោយ​ក្រសួងកសិកម្ម៕កក

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya