ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានអន្តរជាតិ » ស្លាប់​៦​នាក់ ក្នុងការ​បាញ់ប្រហារ នៅ​ជាយក្រុង​ហ្វី​ឡា​ដែល​ហ្វឺ​យ៉ា

ស្លាប់​៦​នាក់ ក្នុងការ​បាញ់ប្រហារ នៅ​ជាយក្រុង​ហ្វី​ឡា​ដែល​ហ្វឺ​យ៉ា

​អាជ្ញាធរ​មូលដ្ឋាន​ថ្លែង​កាលពី​ថ្ងៃទី​១៥ ធ្នូ ថា បុរស​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស​៦​នាក់ និង​បាញ់​ឱ្យ​របួស​ម្នាក់​ក្នុងផ្ទះ​៣​ផ្សេងគ្នា ស្ថិតនៅ​ជាយក្រុង​ហ្វី​ឡា​ដែល​ហ្វឺ​យ៉ា ហើយ​រត់គេចខ្លួន​រយៈ​ពេល​ជាច្រើន​ម៉ោង​ក្រោយ​ការបាញ់ប្រហារ ។​

 
​យោងតាម​សេចក្តីប្រកាស​មួយ​របស់​រដ្ឋអាជ្ញា​តំបន់ MONTGOMERY ថា ការបាញ់ប្រហារ​ទាំងនេះ​កើតមាន​នា​វេលា​ម៉ោង​៤ ព្រឹក ម៉ោង​ក្នុងស្រុក​នៅ​កន្លែង​៣ ស្ថិតនៅ​ដាច់ពីគ្នា​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ក្នុង​តំបន់​MONTGOMERY រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ​របស់​អាមេរិក ។​

 
​ប៉ូលិស​មូលដ្ឋាន​ស្គាល់​អត្តសញ្ញាណ​ឃាតករ​នោះ​ដែលមាន​ឈ្មោះថា WILLIAM STONE អាយុ​៣៥​ឆ្នាំ ហើយ​រវាង​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង និង​ជនរងគ្រោះ​ទាំងអស់​សុទ្ធតែ​ត្រូវជា​សាច់ញាតិ​ជាមួយ​គេ ។​

 
​កងកម្លាំង​ប៉ូលិស​ត្រូវបាន​ប្រមូល​តាម​ប្រមាញ់​ជនសង្ស័យ​ដែល​យោងតាម​អាជ្ញាធរ​ថា ជន​នោះ​ដើរ​ដោយ​កាន់​ឈើច្រត់​ហើយ​អាច​ស្លៀកពាក់​យោធា​៕OK

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya