ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូទៅរកសង្សារតែរកមិនឃើញ ធ្វើឱ្យប្រជាពលរដ្ឋនៅជិតខាងស្មានថាជាចោរក៏នាំគ្នាដេញតាមចាប់ ធ្វើឱ្យយុវជននោះភ័យក៏បានរត់គេចពីការដេញតាមរបស់ប្រជាពលរដ្ឋទាំងនោះបណ្តាលឱ្យធ្លាក់ទៅក្រោមស្ពានរងរបួសរយះក្បាលធ្ងន់ធ្ងរ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៥០នាទីយប់ ថ្ងៃទី ១៦ ធ្នូ ២០១៤ នៅចំណុចផ្លូវបេតុង ភូមិថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
យុវជនរងគ្រោះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសារពេលនេះកំពុងតែសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ។
មុនពេលកើតហេតុយុុវជនរងគ្រោះបានជិះម៉ូតូជាមួយមិត្តភក្តិទៅជួប សង្សារ ខណៈពេលទៅដល់ផ្ទះនារីជាសង្សារដើររកនាងមិនឃើញក៏ត្រូវប្រជាពលរដ្ឋនៅជិតខាងស្មានថាជាចោរកនាំគ្នាដេញចាប់យុវជនរងគ្រោះ ធ្វើឱ្យយុវជនរងគ្រោះភ័យក៏បានរត់ទៅធ្លាក់ស្ពានបណ្តាលឱ្យរយៈ ក្បាលរងរបួសធ្ងន់ដូច្នេះ។