ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ផ្អើល​ប្រជាពលរដ្ឋ​ស្រុក​សង្កែ ខេត្តបាត់ដំបង ៩០ នាក់​ឆ្លង​មេរោគ​អេដស៍​

ផ្អើល​ប្រជាពលរដ្ឋ​ស្រុក​សង្កែ ខេត្តបាត់ដំបង ៩០ នាក់​ឆ្លង​មេរោគ​អេដស៍​

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ ៩០​នាក់​មកពី​៣​ភូមិ ក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ត្រូវបាន​ពិនិត្យ​រកឃើញ​មាន​ផ្ទុក ជំងឺអេដស៍​ទាំង​មិនដឹង​ខ្លួន មិនដឹង​ពី​មូលហេតុ និង​ប្រភព​ចម្លង​នោះឡើយ​។ ការរកឃើញ​នូវ​ការផ្ទុក​មេរោគ​អេដស៍ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​រន្ធត់ចិត្ត​ជាខ្លាំង ទាំង​អ្នក​ផ្ទុកមេរោគ​អេ​ដ ស៍ ក្រុម​គ្រសារ ប្រជាពលរដ្ឋ​ក្នុងភូមិ លោក​អភិបាលខេត្ត និង​អាជ្ញាធរ​ក្នុង​ខេត្តបាត់ដំបង​ទាំងមូល​។​
​អភិបាលខេត្ត​បាត់ដំបង លោក ច័ន្ទ ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៤​នេះ​ថា  ប្រជាពលរដ្ឋ​នៅ ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​ត្រូវបាន​រកឃើញថា មាន​ផ្ទុកមេរោគ​អេដស៍  ៩០​នាក់​ហើយ ក្នុងចំណោម​ពលរដ្ឋ ៦៦៣​នាក់ ដែល​បានមក​ធ្វើតេស្ត​ឈាម រក​មេរោគ អេដស៍ នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង គិត​ត្រឹម​ថ្ងៃ​អង្គារ នេះ ។​
​លោក​បាន​បន្តថា “​ខ្ញុំ​មានការ​តក់ស្លុត​ខ្លាំងណាស់ ពេលដែល​ទទួលដំណឹង​នេះ ហើយ​ខ្ញុំ​បាន​រាយការណ៍​ទៅ ឯក ឧ​ត្ត​ម​ឧ​ប ស ខេង ហើយ​គាត់​ចាប់អារម្មណ៍ និង តក់ស្លុត ហើយ​បាន​បញ្ជូន ឯកឧត្តម ឡោក ហួ តំណាងរាស្ត្រ មណ្ឌល​ខេត្តបាត់ដំបង ចុះទៅ​ប្រមូល​ព័ត៌មាន​ផ្ទាល់ ។​
​ប្រជាពលរដ្ឋ បាន​ផ្អើល​ទៅធ្វើ​តេស្ត​ឈាម ជា​បន្តបន្ទាប់ ជា​រៀងរាល់ថ្ងៃ ហើយ​អាជ្ញាធរខេត្ត គ្រោង​នឹង បញ្ជូន​លទ្ធផល​ធ្វើតេស្ត​ឈាម​ទាំងនោះ ទៅពិនិត្យ​ម្តងទៀត នៅ​ក្រសួងសុខាភិបាល​។​
​លោកស្រី ស៊ឹម ពៅ មេឃុំ​រកា​បន្ថែមថា រយៈពេល​ជាង ១​សប្តាហ៍​មកនេះ មាន​ប្រជាពលរដ្ឋ​មកពី ៣​ភូមិ ភូមិ​រកា ភូមិ​អំបែង​ថ្ងែ និង ភូមិ​តា​ហែ​ន​១ បានមក​ពិនិត្យ​ឈាម​នៅ​មណ្ឌល​សុខភាព ឃុំ​រកា​។​
​ប្រជាពលរដ្ឋ​ម្នាក់ ដែល​ត្រូវ​ពិនិត្យឃើញថា ខ្លួន​បាន​ផ្ទុកមេរោគ​អេដស៍ បានឱ្យដឹងថា ពួកគេ​មិនដឹង​ខ្លួន ទាល់តែ សោះ​ថា មាន​ផ្ទុកមេរោគ​អេដស៍ ដោយសារតែ​ពុំដែល បាន​ប្រព្រឹត្ត​អ្វីមួយ ដែលជា​សញ្ញា​នាំឱ្យមាន​ការឆ្លង​មេរោគ អេដស៍​នោះទេ​។​
​បុរស ដែលមាន​ការភ្ញាក់ផ្អើល និង​រន្ធត់​ក្រោយ​ដឹងថា ខ្លួន​មាន​ផ្ទុកមេរោគ​អេដស៍​នេះ បាន​បន្ត​បញ្ជាក់ថា កាលពី ប៉ុន្មាន​ខែ​មុន រូបគេ បានទទួល​ការចាក់​ថ្នាំ ពី​គ្រូពេទ្យ​ម្នាក់ ប្រចាំ​នៅក្នុង​ឃុំ​រកា ដែល​អ្នកភូមិ​តែងតែ​ពឹងពាក់​ទៅ ចាក់​ថ្នាំ​ដល់​អ្នកជំងឺ​នៅក្នុង​ភូមិ​គ្រប់ៗ​គ្នា​។​
​បុរស​រូបនេះ បានដាក់​ការសង្ស័យថា ខ្លួន​ឆ្លង​មេរោគ​អេដស៍​ក្រោយពី​ការចាក់​ថ្នាំ​នេះ ខណៈ​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​ទទួល​ការចាក់​ថ្នាំ​ពី​គ្រូពេទ្យ​ម្នាក់នេះ ក៏​ត្រូវបាន​ពិនិត្យឃើញថា បាន​ឆ្លង​មេរោគ​អេដស៍​ក្នុង​ខ្លួន​ផងដែរ​។​
​លោក ច័ន្ទ សុផល​លោក​អភិបាលខេត្ត​បាត់ដំបង បានឱ្យដឹងថា លោក​បាន​ទាក់ទង​ទៅ លោក យ៉ែម ជ្រិ​ន អាយុ​៤៨​ឆ្នាំ ជា គ្រូពេទ្យ ប្រចាំ​ភូមិ ដែល​អ្នកស្រុក​កំពុង​សង្ស័យ ហើយ​ដឹងថា ពេលនេះ គាត់​បានរស់នៅ​ខេត្តតាកែវ ។ លោក​បន្តថា គ្រូពេទ្យ​សល់​ពី​សម័យ​ជំរុំ​នេះ បាន​រត់​ចេញពី​ឃុំ ព្រោះតែ​ព្រួយបារម្ភ​ពី​សុវត្ថិ ភាព​ផ្ទាល់ខ្លួន​របស់គាត់​។​
​ការ​ទៅធ្វើ​តេស្ត​ឈាម រក​មេរោគ​អេដស៍ របស់​ពលរដ្ឋ​រស់នៅ​ឃុំ​រកា បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៤ មកម្ល៉េះ ហើយ​ទើបនឹង​ភ្ញាក់ផ្អើល​ខ្លាំង នៅ​រយៈពេល ៣​ថ្ងៃ​ចុង​ក្រោយនេះ បន្ទាប់ពី​លទ្ធផល​តេស្ត​ឈាម​បង្ហាញថា ពួកគេ​មាន​ផ្ទុកមេរោគ​អេដស៍​៕

that-0170

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya