ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់​ ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់​ ​

ភ្នំពេញ ៖ បុរស​ម្នាក់​រងរបួស​ធ្ងន់ ខណៈពេល​កំពុង​ជិះ​ម៉ូតូ ស្រាប់តែ​រថយន្ត​ដឹក​ដូង​បត់​ឆ្វេង​បុក​បណ្តាល​ឲ្យ​ដួល​នៅមុខ សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​កែង​ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន កាលពី​ថ្ងៃទី​១៦ ធ្នូ ២០១៤ ។​
​រថយន្ត​បង្កហេតុ​ម៉ាក​នី​ស្សាន់ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ 2A 1100 ដឹក​ផ្លែ​ដូងខ្ចី​ពេញ​រថយន្ត បើកបរ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ពី​ត្បូង​ទៅ​ជើង ចំណែក​ម៉ូតូ​ស្មាស់​វី ពណ៌​ក្រហម​លាយ​ខ្មៅ អត់​ស្លាក​លេខ បើកបរ​ពី​ជើង​ទៅ​ត្បូង មកដល់​ចំណុច​ខាងលើ​រថយន្ត​ដឹក​ដូង​ក៏​បត់​ឆ្វេង ហើយ​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង ធ្វើ​ឲ្យ​ម៉ូតូ​កៀប​ជាប់​ក្រោម​រថយន្ត ចំណែកឯ​អ្នកបើក​ម៉ូតូ​បោក​នឹង​កញ្ចក់​រថយន្ត​រងរ​បួស​ធ្ងន់ ។​
​ជនរងគ្រោះ​រងរបួស​ធ្ងន់​មានឈ្មោះ តារា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​និស្សិត​អគ្គិសនី​ឆ្នាំ​ទី​៣ ស្នាក់នៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ មាន​ស្រុកកំណើត​នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ៕2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya