ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ប្តី​ប្រពន្ធ មាន​ជម្លោះ​វាយតប់ អ្នកដំណើរ​ជួយ​អន្តរាគមន៍​ ​

ប្តី​ប្រពន្ធ មាន​ជម្លោះ​វាយតប់ អ្នកដំណើរ​ជួយ​អន្តរាគមន៍​ ​

ភ្នំពេញ ៖ នៅវេលា​ម៉ោង  ៨​និង​៤០​នាទី​យប់​នៅ​ចំណុច​មុខផ្ទះ​លក់​គ្រឿងអគ្គិសនី << ហូ​ម ឡៃ​>> តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។​
​ប្តី​ប្រពន្ធ​មួយគូ​បាន​ឈ្លោះប្រកែក​និង​វាយតប់​គ្នា​តាមផ្លូវ​បង្ក​ឱ្យ មានការ​ភ្ញាក់ផ្អើល និង​ជួយ​អន្តរាគមន៍ ពី​សំណាក់​អ្នកធ្វើដំណើរ​ដោយសារតែ​ពួកគាត់​អាណិត​ក្មេង​តូច​ដែលមាន អាយុ​ទើបតែ​ជាង​មួយ​ខួប ត្រូវ​ម្តាយ​បី​បណ្តើរ​តាមផ្លូវ​ទាំងយប់​ព្រលប់ ។ ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ជា​ប្តី​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយគ្រឿង  ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CU-5396 បើកបរ​ក្នង​ទិសដៅ​ពី​លិចទៅ​កើត​តាមផ្លូវ​ម៉ៅ​សេទុង ខណៈ​មកដល់​ចំណុច​មុខផ្ទះ​លក់​គ្រឿងអគ្គិសនី << ហូ​ម ឡៃ​>>  បុរស​រូបនោះ​បាន​ឈប់​ម៉ូតូ ចុះទៅ​វាយតប់​ប្រពន្ធ​ដែល​កំពុងតែ​ដើរ​បីកូន​តូច​ដែលមាន​អាយុ​ទើបតែ​ជាង មួយ​ខួប ។ ស្របពេល​នោះដែរ​ក៏មាន​អ្នកដំណើរ​តាមផ្លូវ​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មកដល់ ឃើញ​ប្តី​-​ប្រពន្ធ វាយតប់​គ្នា​នោះ ក៏មាន​ចិត្ត​អាណិត​ដល់​កូនតូច​ដែល​គ្នា​មិន​ដឹងអី​ត្រូវ​មក​រង​ការ លំបាក​ព្រោះតែ​ម្តាយ​ឪពុក ឈ្លោះ​គ្នា​ទៅវិញ ដោយ​មើលឃើញ​បែបនេះ​បុរស​អ្នកដំណើរ​ទាំងពីរ​នាក់ ក៏​ចូលទៅ​ឃាត់​កុំឱ្យ​ឈ្លោះ​គ្នា​ទៀត អាណិតកូន ពេលនោះ​បុរស​ជា​ប្តី​ដែល​វាយ​ធ្វើបាប​ប្រពន្ធ​បាន​ស្រែក​ដាក់​បុរស​ពីរ​នាក់ ដែល​ចូលទៅ​ឃាត់ ថា << អញ​! កូន​ឯកឧត្តម​ពួក​ឯង​ចង់​យ៉ាងម៉េច >> ។ គ្រាន់តែ​ឭ​ដូច្នេះ​បុរស​ទាំងពីរ​នាក់​ដែល​ចូលទៅ​ឃាត់​ចង់​អស់សំណើច ដោយសារតែ​ខ្លួនឯង​មិន​មែ​ជា​កូន​ឯកឧត្តម​ផង​តែ​មក​តាំងខ្លួន​ជា​កូន​ឯក ឧ​ត្ត​ម ធ្វើឱ្យ​ខូច​ឈ្មោះ​ឯកឧត្តម​គេ​អស់ហើយ ។ តែ​ដោយ​មិន​ចង់​មានរឿង​វែងឆ្ងាយ និង ឃាត់​មិន​ស្តាប់​ផង​នោះ​បុរស​ទាំងពីរ​ក៏​ឡើង​ជិះ​ម៉ូតូ​ចេញ​បាត់ទៅ ។​
​បន្ទាប់មក​បុរស​ជា​ប្តី​ដែល​មិនទាន់​រំងាប់​កំហឹង​បាន នោះ បាន​ឡើង​ជិះ​ម៉ូតូ​មួល​ហ្គា​មួយ​កប់​ដៃ​ក្នុង​បំណង​កំទេចចោល ហើយ​ម៉ូតូ​បាន​បើក​ទៅបុករ​ជញ្ជាំង​ផ្ទះ​របស់គេ​បណ្តាលឱ្យ​ម៉ូតូ​រង​ការ ខូចខាត​ម៉ូតូ​តិចតួច ហើយ​បុរស​នោះ​មិនមាន​របួស​ទេ​ដោយសារ​លោត​ចេញ​ទាន់ ។ ដោយ​ឃើញ​ប្តី​ចង់​បំផ្លាញ​ម៉ូតូ​ស្ត្រី​ជា​ប្រពន្ធ​បានមក​ទាញ​កូនសោ​ម៉ូតូ ចេញទៅ​៕
16

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya