ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » បរទេស​ម្នាក់ ផឹកស្រា Super Whisky លាយ​កូកាកូឡា ប្រកាច់​ស្លាប់ ​

បរទេស​ម្នាក់ ផឹកស្រា Super Whisky លាយ​កូកាកូឡា ប្រកាច់​ស្លាប់ ​

ភ្នំពេញ​៖ ជនជាតិ​រុស្ស៊ី​ម្នាក់ បាន​ប្រកាច់​ស្លាប់​នៅលើ បង់​អង្គុយ​កម្សាន្ត​លើ​សួន​ច្បាប់​តាម​ដង​ទន្លេ​បួន​មុខ ដោយ  មាន​ដប​ស្រា Super Whisky និង​ដប​កូកាកូឡា នៅក្បែ​ខ្លួន​ផងដែរ​។ ជនជាតិ​រុស្ស៊ី ដែល​មិនទាន់​ស្គាល់​អត្ត សញ្ញាណ​នេះ បាន​ប្រកាច់​ស្លាប់ នា​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៤ នៅតាម​បណ្តោយ  វិថី​ព្រះស៊ីសុវត្ថិ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់​ពី​មូលហេតុ នៃ​ការស្លាប់​របស់​ជនជាតិ​រុស្ស៊ី​រូបនេះ​នៅឡើយ​ទេ ខណៈ​អ្នក​នៅ កន្លែងកើតហេតុ​ខ្លះ សង្ស័យថា បណ្តាលមកពី​ការ​ប្រតិកម្ម​រវាង​ស្រា Super Whisky លាយ​ជាមួយ​កូកាកូឡា​។​

​ប្រជាពលរដ្ឋ​ខ្លះទៀត​សង្ស័យថា ការស្លាប់​របស់​ជនជាតិ​រុស្ស៊ី​រូបនេះ បណ្ដាលមកពី​គាំងបេះដូង​៕
35

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya