ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ស្លាប់ ៣​នាក់ របួស​១១​នាក់ ដោយសារ​គ្រោះថ្នាក់ ចរាចរណ៍​ប្រចាំ ថ្ងៃទី​១៦ ខែធ្នូ ​

ស្លាប់ ៣​នាក់ របួស​១១​នាក់ ដោយសារ​គ្រោះថ្នាក់ ចរាចរណ៍​ប្រចាំ ថ្ងៃទី​១៦ ខែធ្នូ ​

ភ្នំពេញៈ តាម​របាយ​ការ​ណ៏ ពី​នាយកដ្ឋាន សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៤​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស ចំនួន​០៨​លើក យប់​៤​លើក បណ្តាល​ឲ្យ​មនុស្ស ស្លាប់​ចំនួន ០៣​នាក់ (​ស្រី​២​នាក់​) របួសធ្ងន់ ០៩​នាក់​(​ស្រី​៣​នាក់​) និង​របួសស្រាល ០២​នាក់​(​ប្រុស​)​។​
​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៨​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ១១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​០៧​គ្រឿង រថយន្ត​ធុន​តូច​ចំនួន ០៣​គ្រឿង យាន​កែច្នៃ ១​គ្រឿង ថ្មើរជើង ១​នាក់​។​
​មូល​ហេតុដែល​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់​គឺ ល្មើស​ល្បឿន​០៣​លើក ប្រជែង​គ្រោះថ្នាក់​១​លើក មិន​គោរព​សិទ្ធ​១​លើក បត់​គ្រោះថ្នាក់​២​លើក កត្តា​យានយន្ត​១​លើក​។ ក្នុងនោះ​អ្នកជិះ​ម៉ូតូ គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ចំនួន​០៩​នាក់​(​យប់​០២​នាក់​)​។​
​រថយន្ត​ដែល​ត្រូវ​ផាកពិន័យ នៅ​អង្គភាព​ប្រចាំ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៤​នេះ សរុប​ចំនួន​៨២៦​គ្រឿង ក្នុងនោះ​មាន រថយន្ត​ទេសចរណ៍​គ្រូ​សារ ១០៣​គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ៣២២​គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ ធុន​ធំ​១៣​គ្រឿង រថយន្ត​ដឹកទំនិញ ធុន​តូច​ចំនួន ១០២​គ្រឿង រថយន្ត​ដឹកទំនិញ ធុន​ធំ​ចំនួន ២៨៦​គ្រឿង​។ រថយន្ត​ទាំងអស់ ត្រូវបាន​បង់ប្រាក់​ពិន័យ​រួច​នៅ អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន ២៥១​គ្រឿង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៥៧៥​គ្រឿង​៕
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya