ប៉ោយប៉ែត៖យុវជនចំនួនបីនាក់ដែលគេស្គាល់ថាជាយុវសិស្សនៃវិទ្យាល័យមួយនៅ ក្រុងប៉ោយប៉ែតបាននាំគ្នាទៅលួចសេពថ្នាំញៀននៅក្បែរ មាត់អូរព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចដើមស្រល់ក្នុងភូមិក្បាលស្ពានសង្កាត់ប៉ោយប៉ែត ហើយត្រូវយោធាការពារព្រំដែន ដើរល្បាតប្រទៈឃើញ ស្មានតែក្រុមចោរប្លន់ម៉ូតូ ក៏នាំគ្នាព័ទ្ឋចាប់ខ្លួនសាកសួរទើបដឹងថាពួកគេជាក្រុមជក់ថ្នាំញៀន។
ក្រោយពេលឃាត់ខ្លួនក្រុមយោធាបានឆែកឆេរ រកឃើញវត្ថុតាង ដូចជាថ្នាំញៀនប្រភេទម៉ាទឹក កកម្ស៉ៅពណ៏ ស មួយថង់តូច រួមទាំងឧបករណ៍សម្រាបជក់ថ្នាំមួយចំនួនផងដែរ និងមធ្យោបាយ ធ្វើដំណើរម៉ូតូc125ពណ៏ខ្មៅមួយគ្រឿង ពាក់ស្លាកលេខបន្ទាយមានជ័យ 1C-4521។
យុវជនញៀនថ្នាំទាំងបីនាក់ខាងលើ ក្រោយពេលឃាត់ខ្លួនត្រូវសមត្ថកិច្ច អប់រំ ឱ្យខិតខំរៀនសូត្រ បញ្ឈប់ការប្រព្រឹត្តអំពើ ញៀនថ្នាំបន្តទៀត រួចហើយ ទើបដោះលែងឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។
សូមបញ្ជាក់ផងដែរថាយុវជនខាងលើពួកគេសំណាងល្អណាស់ប៉ះចំក្រុមទាហាន ប្រសិនជាជួបប៉ូលិសឬប៉េអឹមនោះច្បាស់ជាស៊យធំមិនខានបើមិនអស់លុយទេសង្ស័យតែដេកគុកមិនខាន៕ ដោយ បូរី