បាត់ដំបង៖ ប៉ូលិសការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ខេត្តបាត់ដំបង បានកសាងសំណុំរឿង បញ្ជូនបុរស ៦ នាក់ ញៀនលេងល្បែង ភ្នាល់ស៊ីសង ប្រជល់មាន់ និងម្ចាស់បើកសង្វៀន ប្រជល់មាន់ ទៅតុលាការខេត្តបាត់ដំបង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤។
ហេតុការណ៍ចាប់ ឃាត់ខ្លួន ក្រុមញៀនល្បែង ភ្នាល់ប្រជល់មាន់នេះ បានធ្វើឡើង កាល ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ នៅសង្វៀនប្រជល់មាន់មួយកន្លែង ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បុរស៦នាក់ នៃក្រុមអ្នកញៀនល្បែង ភ្នាល់ប្រជល់មាន់ស៊ីសងជាប្រាក់ ដែលឃាត់ខ្លួនបាននេះ ទី១.ឈ្មោះ សុត សាវឿន អាយុ៥០ឆ្នាំ (ជាម្ចាស់បើកសង្វៀនប្រជល់មាន់) និងទី២.ឈ្មោះ ចាន់ រ៉ាត អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ទី៣.ឈ្មោះ ដាន សុវណ្ណ អាយុ៤៧ឆ្នាំ រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ទី៤.ឈ្មោះ រិន សំអុល អាយុ៥៤ឆ្នាំ រស់នៅភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី៥.ឈ្មោះ ឈុន វណ្ណៈ អាយុ២៤ឆ្នាំ និងទី៦.ឈ្មោះ រ៉ុម សាម៉ាត់ អាយុ៣៤ឆ្នាំ រស់នៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង៕