ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់បើកសន្និសីទជាតិផ្សព្វផ្សាយច្បាប់ គោលទាំង៣ នៃវិស័យយុត្តិធម៌នៅកម្ពុជា។
ពិធីនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារ InterConTinental ដោយមានការអញ្ជើញចូលរួមផងដែរ ពីមន្ត្រីជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ មន្ត្រីតុលាការ និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ប្រមាណ ជាង ៥០០នាក់។ ច្បាប់គោលទាំង៣ ពាក់ព័ន្ធនិងវិស័យយុត្តិធម៌ ដែលធ្វើការផ្សព្វផ្សាយនាព្រឹកនេះ រួមមាន៖ ច្បាប់ ស្តីពីការរៀបចំអង្គការតុលាការ, ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និង ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា។
ច្បាប់ទាំង៣នេះ ទើបនឹងត្រូវបានអនុម័តឲ្យប្រើប្រាស់នាពេលថ្មីៗកន្លងទៅនេះ ក្នុងបំណងពង្រឹងនូវប្រព័ន្ធយុត្តិ ធម៌ និងគណនេយ្យភាពនៅក្នុងសង្គមកម្ពុជា៕
» ព័ត៌មានជាតិ » សម្តេចតេជោ អញ្ជើញបើកសន្និសីទជាតិ ផ្សព្វផ្សាយ ច្បាប់គោលទាំងបី នៃវិស័យយុត្តិធម៌