បន្ទាយមានជ័យ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ម៉ោង១៦ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយ កម្លាំងប៉ុស្តិ៍គោករមៀត ស្រុកថ្មពួក បានចុះប្រតិបត្តិការពួនស្ទាក់ចាប់ បានជនសង្ស័យមួយនាក់ រួមទាំងថ្នាំញៀនមួយចំនួន រួចបានបញ្ជូនយកទៅសួរនាំ។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនមានឈ្មោះ តិ កុសល ហៅវឿន អាយុ៤២ឆ្នាំ រស់នៅភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ឆែកឆេរក្នុងខ្លួន មានថ្នាំញៀនប្រភេទយ៉ាម៉ា (ព៌ណទឹកក្រូច៣៤គ្រាប់ និងខៀវ០១គ្រាប់ ។ ក្រោយសាកសួររួចជនសង្ស័យបានសារភាព និងបានសហការចង្អុលបង្ហាញទីតាំង មួយកន្លែងទៀត៕