ភ្នំពេញ ៖ បុរស៣នាក់ ( ២នាក់ ត្រូវរបួសធ្ងន់ធ្ងរ និងម្នាក់រងរបួយស្រាល ) បន្ទាប់ពីពួកគេជិះម៉ូតូមួយ គ្រឿងម៉ាកសង់សេ១២៥ ដោយបានបើកគេចពីរថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿងផ្សេងទៀត ក៏បណ្តាលអោយ ជ្រុលទៅបុកបញ្ចិតម៉ូតូស្មាសមួយគ្រឿងផ្សេងទៀត បណ្តាលអោយរេចង្កូតដួលបោកផ្ទប់ទៅនឹងថ្នល់ខ្លួន នៅចំណុចក្លោងទ្វាច្រកចូលវត្តដំបូកខ្ពស់ ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤។
នៅមុនពេលកើតហេតុគេសង្គេតឃើញ បុរសរងគ្រោះទាំង៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CJ-8355 ជិះធ្វើដំណើរតាមបណ្តោយផ្លូវប៉េតុងមួយកន្លែង តាមច្រកចូលវត្តដំបូកខ្ពស់ ទិសដៅពីត្បូងទៅជើង បំណងឆ្ពោះឡើងមកផ្លូវ២៧១ លុះជិះមកជិតដល់ចំណុច២៧១ ទៅហើយ ដែលជាផ្លូវចំណោតផងនោះ ស្រាប់តែ វ៉ាក់ជាមួយនឹងរថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿង ដែលជិះធ្វើដំណើរតាមបណ្តោផ្លូវលេខ២៧១ បើកចុះមក ផ្លូវប៉េតុងក្រោមវត្តដំបូងខ្ពស់វិញ ធ្វើអោយម៉ូតូជនរងគ្រោះព្យាយាមបើកគេចពីរថយន្ត ក៏ជ្រុលទៅ បុកបញ្ចិតនឹងម៉ូតូមួយគ្រឿងផ្សេងទៀត ម៉ាកស្មាស បណ្តាលអោយម៉ូតូរបស់ជនរងគ្រោះទាំង៣នាក់ខាងលើ ព្យាយាមបើកគេចក៏ដួលបោកផ្ទប់ទៅនឹងថ្នល់ខ្លួនឯង ( រងរបួសធ្ងន់២នាក់ ដែលក្នុងចំណោម២នាក់នោះ មានម្នាក់រងរបួសបាក់ជើង និងជនរងម្នាក់ទៀតដែលរួមដំនើរពីក្រោយរងរបួសស្រាល ហើយបានព្យាយាម រត់គេចខ្លួនបាត់ស្រមោលសូន្យឈឹងដោយមិនដឹងពីមូលហេតុ )។ ចំណែកម៉ូតូស្មាសដោយសារមិនចង់មាន រឿងវែងឆ្ងាយក៏បានជិះម៉ូតូចេញទៅបាត់ រីឯម៉ូតូជនរងគ្រោះត្រូវរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ៕