ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានអន្តរជាតិ » មនុស្ស​៥​នាក់​រត់គេច​ពី​ខ្មាន់កាំភ្លើង ខណៈ​មាន​ចំណាត់​ខ្មាំង​មួយចំនួន​ត្រូវបាន​ចាប់

មនុស្ស​៥​នាក់​រត់គេច​ពី​ខ្មាន់កាំភ្លើង ខណៈ​មាន​ចំណាត់​ខ្មាំង​មួយចំនួន​ត្រូវបាន​ចាប់

​មនុស្ស​៥​នាក់​បាន​ភៀសខ្លួន ចេញពី​ហាង​កាហ្វេ​មួយ​នៅក្នុង​ស៊ីដនី​កាលពី​ថ្ងៃ​ចន្ទ នៅពេល​ខ្មាន់កាំភ្លើង​កំពុង​ចាប់​មនុស្ស​មួយចំនួន​ធ្វើជា​ចំណាប់ខ្មាំង ក្រោយពី​បាន​ត្រដាង​បង្ហាញ​ទង់​អ៊ីស្លាម​នៅតាម​បង្អួច ដោយ​បង្កអោយមាន​ការបិទ​តំបន់​ដែលជា​ទីតាំង​ការិយាល័យ​រដ្ឋាភិបាល​និង ក្រុមហ៊ុន​ធំៗ​។​

 
ទីលាន​មួយ​នៅ​កណ្តាល​ទីក្រុង​របស់​អូស្ត្រាលី​នេះ ត្រូវបាន​ជម្លៀស​នៅពេល​ប៉ូលិស​ប្រដាប់​អា​រុធ​រាប់រយ​នាក់​បាន​ឡោមព័ទ្ធ ហាង​កាហ្វេ​Lindt chocolate cafe កន្លែង​ដែល​ទង់​ពណ៌​ខ្មៅ​មាន​អក្សរ​អារ៉ាប់​ពណ៌​ស ត្រូវបាន​ត្រដាង​បង្ហាញ​ដោយ​អតិថិជន​។​

 
​ក្រោយ ការឡោមព័ទ្ធ​អស់​ប្រមាណ​៦​ម៉ោង បុរស​៣​នាក់​បាន​រត់​យក​ប្រាស​អាយុ​ចេញពី​ហាង​កាហ្វេ​ដ៏​ពេញនិយម​មួយ​នេះ ដោយ​ពីរ​នាក់​ចេញពី​ទ្វារ​មុខ​និង​ម្នាក់​ចេញពី​ច្រក​គ្រាអាសន្ន​។​ប្រមាណ មួយ​ម៉ោង​ក្រោយ ស្ត្រី​២​នាក់​ទៀត​ក៏បាន​រត់ចេញ​។​

 
​គេ​នៅ​មិនទាន់​ដឹងថា​តើ​ពួកគេ​ភៀសខ្លួន​ឬ​ត្រូវបាន​ដោះលែង​។​

 
ស្នងការរង​ប៉ូលិស​រដ្ឋ​ញូ​វ​សោត​វេ​ល លោក​កា​ដឺ​រី​ន ប៊ឺ​ន បាន​និយាយថា អ្នកចរចា​បាន​ទាក់ទង​និង​បន្ត​ទាក់ទង​ជាមួយ​ជនប្រដាប់អាវុធ​ដែល​កំពុង​ចាប់ មនុស្ស​ទុកជា​ចំណាប់ខ្មាំង តែ​គេ​មិនដឹង​ហេតុផល​អ្វី​នៅ​ពីក្រោយ​ការចាប់​ចំណាប់ខ្មាំង​នេះ​ទេ​៕ថថដ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya