ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » កម្មករ​រោងចក្រ តុង ហ្វា​ង ធ្វើ​កូដកម្ម​ទាមទារ​ល​ក្ខ័​ណ្ឌ​ការងារ ​

កម្មករ​រោងចក្រ តុង ហ្វា​ង ធ្វើ​កូដកម្ម​ទាមទារ​ល​ក្ខ័​ណ្ឌ​ការងារ ​

កណ្តាល​៖ កាលពី​វេលា​ម៉ោងជាង ៧ ព្រឹក ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​រោងចក្រ ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​។​
​ហេតុដែល​ពួកគាត់​នាំគ្នា​ធ្វើ​កូដកម្ម​តវ៉ា​នេះ គឺ​ដើម្បី​ទាមទារ​ល​ក្ខ័​ណ្ឌ​ការងារ ១១ ចំណុច ពី​ថៅកែ​រោងចក្រ ដែល​ល័​ក្ខ​ណ្ឌ​ទី​១ ស្នើសុំ​លុយ​បាយ​ថ្ងៃត្រង់ ២០០០ រៀល ក្នុង​មួយថ្ងៃ​, ទី​២ សុំអោយ​ក្រុមហ៊ុន​បើក​ប្រាក់ខែ​កម្មករ​អោយបាន​ទៀងទាត់ ពីថ្ងៃ​ទី​៥ ដល់ទី​១០ រៀងរាល់ ថ្ងៃ​សៅរ៍ បើ​ចំ​ថ្ងៃ​ប​បុណ្យ​ត្រូវ​បើក​មុន​មួយថ្ងៃ​, ទី​៣ ស្នើសុំ​លុយ​ថ្លៃ​ឡាន ១០$ ក្នុង​មួយខែ​, ទី​៤ ស្នើ​សុំអោយ​ក្រុមហ៊ុន​ផ្តល់​លុយ​ព្រីម ១៥$ ក្នុង​មួយខែ​, ទី​៥ ស្នើអោយ​ក្រុមហ៊ុន​រៀបចំ​អោយមាន​គ្រូពេទ្យ និង​មាន​ថ្នាំ​គ្រប់គ្រាន់​, ទី​៦ ពេល​កម្មករ​សុំច្បាប់​សំរាក​ដោយមាន​ធុរៈ សុំអោយ​ក្រុមហ៊ុន​កាត់លុយ​ព្រីម​តាម​សមាមាត្រ​, ទី​៧ ពេល​កម្មករ​សុំច្បាប់​សំរាក់ ដោយមាន​ជំងឺ ហើយ​មាន​សំបុត្រ​ពេទ្យ​បញ្ជាក់​ច្បាស់លាស់ សុំអោយ​ក្រុមហ៊ុន​រក្សា​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​នៅ​ដដែល​, ទី​៨ សុំអោយ​បើក​លុយ​ជំនាញ​របស់​កម្មករ​ជាមួយនឹង​ថ្ងៃ​បើក​ប្រាក់ខែ​, ទី​៩ សុំអោយ​ក្រុមហ៊ុន​បើក​លុយ​បំណាច់​ឆ្នាំ ចំនួន ៦ ខែម្តង គឺ​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ និង​ចូលឆ្នាំ​ខ្មែរ​, ទី​១០ ពេល​ក្រុមហ៊ុន​បញ្ឈប់​កម្ម​ករពី​ការងារ​ត្រូវ​គិត​បង់លុយ ចំនួន ៥ ចំនុច ជូន​កម្មករ និង​ទី​១១ ពេលធ្វើ​កូដកម្ម សុំ​កុំអោយ​ក្រុមហ៊ុន​កាត់លុយ រក្សា​នៅ​ដដែល​៕28

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya