ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ បានចេញសេចក្តីប្រកាសព័ត៌មាន ចំហរមួយ ដែលអ្នកសារព័ត៌មានទទួលបានឲ្យដឹងថា គណបក្សសង្គ្រោះជាតិសូមជូនដំណឹងដល់សាធារណៈជន តំណាងស្ថានទូ តំណាងអង្គការសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឲ្យបានជ្រាបថា នៅថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០១៤ គណបក្សសង្គ្រោះជាតិនឹងរៀបចំសន្និសិទសារព័ត៌មាន នៅទីស្នាក់ការកណ្តាលគណបក្ស ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្តីពី “អត្ថន័យ និងសារៈសំខាន់នៃបណ្តាញសង្គម” ក្រោមអធិបតីភាពលោកប្រធាន សម រង្សី ៕
» ព័ត៌មានជាតិ » គណបក្សសង្គ្រោះជាតិ គ្រោងរៀបចំសន្និសិទសារព័ត៌មាន