ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» Breaking News, ព័ត៌មានជាតិ » មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ក្លាយជា​មន្ទីរ​គ្រួសារ​

មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ក្លាយជា​មន្ទីរ​គ្រួសារ​


​    ​ព្រៃវែង ៖ គេ​ខ្សឹប​តាម​អរិយធម៌​ថា មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ដែល​បច្ចុប្បន្ន​មាន​លោក​សេង បញ្ញា​ឫទ្ធិ ជា​ប្រធាន​ត្រូវបាន​មន្ត្រីក្រោមឱវាទ​អះអាងថា​មន្ទីរ​មួយ​នេះ​បានប្រែក្លាយ​ទៅជា​មន្ទីរ​គ្រួសារ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយសារ​ថ្នាក់ដឹកនាំ និង​មន្ត្រី​សំខាន់ៗ ស្ទើរ​ទាំងអស់​ចេញពី​គ្រួសារ និង​វង្ស​ត្រកូល​តែមួយ​។ ក្រៅពីនោះ សកម្មភាព​ដឹកនាំ​គឺ​ពុំមាន​តម្លាភាព មាន​អំពើពុករលួយ​និង​គិតតែ​ពី​ប្រយោជន៍​គ្រសារ​និង​បក្ខពួក​។
​    ​គេ​ខ្សឹប​ឲ្យ​ឮ​ទៀតថា​សកម្មភាព​ដឹកនាំ​របស់លោក​សេង បញ្ញា​ឫទ្ធិ សព្វថ្ងៃ​ក្រៅតែពី​មានគ្រួសារ​និយម បក្ខពួកនិយម និង​អំពើពុករលួយ​ដ៏​ធំ បានកើត​ឡើង​ដោយសារ​ការរួម​ដៃ​ពី​លោកស្រី ទួន មករា ជា​ប្រធានការិយាល័យ​គណនេយ្យ​។ បើ​និយាយ​អំពី​អំពើពុករលួយ​នៅ​មន្ទីរ​សុខាភិបាល​រយៈពេល​២​ឆ្នាំនេះ​បានធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ថវិកាជាតិ​មិនតិច​ជា​១០០០​លាន​រៀល​ទេ​។ ក្នុងនោះ​មានការ​កិបកេង​ថវិកាជាតិ​មិនមែន​កម្មវិធី និង​ថវិកា​កម្មវិធី រួម​និង​ថវិកា​គម្រោង​ជាច្រើន​ដែលជា​ហេតុ​ធ្វើ​ឲ្យ​លោក​សេង បញ្ញា​ឫទ្ធិ មានទ្រព្យ​សម្បត្តិ​លឿន​ដូច​ភ្នែក​បន្ទោ​ល ដោយ​ក្នុង​មួយរយៈ​ខ្លី​រូបគាត់​ទិញ​បាន​ផ្ទះ​វីឡា និង​ផ្ទះល្វែង រួម​និង​សម្ភារៈ​ដែលមាន​តម្លៃ​ជាច្រើន​។ បច្ចុប្បន្ន​ក៏បាន​លោក​ពេជ្រ ហ៊​ន់ ដែលជា​ឪពុកក្មេក និង​ជា​អតីត​ប្រធាន​មន្ទីរ​ដែលមាន​ភាព​ស្និត​ស្នាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​ធ្វើជា​ខ្នងបង្អែក​មួយផ្នែក​ធ្វើ​ឲ្យ​លោក​សេង បញ្ញា​ឫទ្ធិ មានអំណាច​ខ្លាំង​នៅ​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ដែល​មន្ត្រី​ជើងចាស់​ជាច្រើន​មិនអាច​ប្រកួតប្រជែង​បាន​។​
​គេ​ខ្សឹប​ឲ្យ​ដឹង​ទៀតថា សព្វថ្ងៃ​នៅ​មន្ទីរ​នេះ លោក សេង បញ្ញា​ឫទ្ធិ ដែល​ត្រូវជា​កូនប្រសា​លោក ពេជ្រ ហ៊​ន់ អតីត​ប្រធាន​មន្ទីរ​នេះ​។ ចំណែក​ប្រធានការិយាល័យ​គណនេយ្យ​គឺ​លោកស្រី ទួន មករា ដែលជា​ក្មួយ​របស់លោក ពេជ្រ ហ៊​ន់ និង​ជា​ជីដូនមួយ​លោកស្រី ហ៊​ន់ សុភា​រី ជា​ប្រពន្ធ​របស់លោក​ប្រធាន​មន្ទីរ សេង បញ្ញា​ឫទ្ធិ ។ ចំណែក​លោកស្រី ហ៊​ន់ សុភា​រី បច្ចុប្បន្ន​គឺ​គ្រប់គ្រង​កម្មវិធី​សុខភាព​មាត់​ធ្មេញ​របស់​មន្ទីរ​។ ថ្មីៗ​នេះ លោក​សេង បញ្ញា​ឫទ្ធិ បានរៀបចំ​តែងតាំង​លោក​ហ៊​ន់ រិ​ទ្ធិ ដែលមាន​តួនាទី​ជា អនុប្រធាន​ការិយាល័យ​ប​ចេ្ច​ក​ទេស​ទៅជា អនុប្រធាន​មន្ទីរ​ដោយ​ផ្លោះ​តំណែង​និង​ត្រូវ​ទទួលបាន​ការអនុម័ត​យល់ព្រម​ពី​ក្រុមប្រឹក្សា​ខេត្ត​កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៤​។​
​    ​
​    ​ដោយមាន​បញ្ហា​បែបនេះ​បានធ្វើ​ឲ្យ​មន្ត្រី​នៅ​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង​ជាច្រើន​កើតការ​ក្ដៅក្រហាយ និង​ដោយ​អ្នកខ្លះ​សូម​ផ្លាស់​ចេញពី​មន្ទីរ​មួយ​នេះ​ទៅកាន់​មន្ទីរ​ខេត្ត​ផ្សេង​។ ជាមួយគ្នានេះដែរ​មន្ត្រី​នៅក្នុង​មន្ទីរ​បាន​ទ​ទួ​ច សូម​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ម៉ម ប៊ុនហេង និង​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយ នៅ​មន្ទីរ​សុខាភិបាល​មួយ​នេះ​ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី កំណែទម្រង់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​។ ទោះជា​យ៉ាង ណា​ក្តី ការ​ខ្សឹប​នេះ​គេ​មិនដឹងថា ពិត​ត្រឹម​កំរិតណា​ទេ​។ ព្រោះ​មិនអាច​សុំ​ការបកស្រាយ​ពី​មន្ត្រី ពាក់ព័ន្ធ​ទាំងនោះ បាន​កាលពី​ម្សិលមិញ ជួនកាល​ជាការ​កាន់​កុង​គ្នា​ក៏​អាច​ថា​បាន​៕ ដោយ​៖ ម៉ា​រី​ណា​1
​    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya