ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» សិល្បៈ-កម្សាន្ត » សោ​ភ័​ណ្ឌ លីន​ដា មាន​មន្ត្រី​ធំ​បញ្ជូន​ម៉ែ​ញ៉ែម​ឲ្យ​មក​ចរចា​

សោ​ភ័​ណ្ឌ លីន​ដា មាន​មន្ត្រី​ធំ​បញ្ជូន​ម៉ែ​ញ៉ែម​ឲ្យ​មក​ចរចា​

​ភ្នំពេញ​៖  ស្ថិតក្នុង​វ័យ​១៩ ឆ្នាំ​ជាតា​រា​សម្តែង និង​តារា​បង្ហាញ​ម៉ូដ​ទើប​ដុះ​ចេញ​ពន្លក​នៅ​លើ​វិស័យ​សិល្បៈ​កញ្ញា សោ​ភ័​ណ្ឌ លីន​ដា ក្រោយពី​បាន​ឈាន​ជើង​ចូលប្រឡូក​អស់​រយៈ​ពេល​ជិត​មួយឆ្នាំ​មកនេះ​ឃើញថា ប្រជាប្រិយភាព និង​ការគាំទ្រ​ពី​សំណាក់​ទស្សនិកជន​ចាប់ផ្តើម​មាន​សន្ទុះ​កើន​ឡើងទៅ​មុខជា​បណ្តើៗ​។​អំឡុង​នៃ​ការចូល​ខ្លួន​ចាប់យក​អាជីព​ជា​អ្នកសិល្បៈ​តារា​វ័យក្មេង​សោ​ភ័​ណ្ឌ​លីន​ដា បានបង្ហាញ​វត្តមាន​តាមរយៈ​ការសម្តែង ឈុត​កាយវិកា​ខារ៉ាអូខេ​និង​ការដើរ​បង្ហាញ​ម៉ូដ​នៅតាម​បណ្តា​កម្មវិធី​តូចធំ​មួយចំនួន​របស់​បណ្តា​ស្ថានីយទូរទស្សន៍​ផងដែរ​។​​

ដោយសារតែ​ការភ័យខ្លាច​មិន​ចង់​ពាក់ព័ន្ធ​នឹង​រឿង​មាន​ម៉ែ​ញ៉ែម​តាម​រំខាន​និង​ទាក់ទង​ឱ្យទៅ​ជួប​ជាមួយ​បុរស​ម្នាក់​ដែលជា​មន្ត្រី​ធំ មាន​ងារ​ជា​ឯកឧត្តម​ត្បា​យ​អាយ​នោះ តារា​សម្តែង និង​ជា​តារា​បង្ហាញ​ម៉ូដ​ដែល​ទើប​រះ​ឡើង​នៅក្នុង​វិថី​សិល្បៈ កញ្ញា សោ​ភ័​ណ្ឌ លីន​ដា​បាន​និយាយប្រាប់​ដល់​ភ្នាក់ងារ​កាសែត​អរិយធម៌​ទាំង​អារម្មណ៍​មិនសូវ​សប្បាយចិត្ត​ថា មួយរយៈ​នេះ គឺមាន​ស្រី្ត​ម្នាក់ (​ម៉ែ​ញ៉ែម​) បាននិងកំពុង​តែ​ព្យាយាម​ទាក់ទង និង​តែងតែ​មក​រំខាន​ដល់​កញ្ញា​ខ្លាំងណាស់​ដោយ​គេ​ចង់ឱ្យ​កញ្ញា​ទៅ​ជួប​ជាមួយ​បុរស​ម្នាក់​ដែលជា​មន្ត្រី​ធំ ហើយ​មាន​ងារ​ជា​ឯកឧត្តម​។

​តារា​វ័យក្មេង កញ្ញា សោ​ភ័​ណ្ឌ លីន​ដា បាន​និយាយទៀតថា នៅពេលដែល​ស្ត្រី​ម្នាក់នេះ ខ​ល​មក​ម្តងៗ​គេ​តែង​និយាយ​ប្រាប់ថា មាន​ឯកឧត្តម​ម្នាក់ ចង់​ចិញ្ចឹម​និង​ជួយឧបត្ថម្ភ​ផ្គត់​ផ្គង់ ដល់​ការរស់នៅ​របស់​កញ្ញា ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ស្រី្ត​ម្នាក់នេះ (​ម៉ែ​ញ៉ែម​) ក៏បាន​និយាយទៀតថា ដាច់ខាត គឺ​ត្រូវតែ​ឱ្យ​កញ្ញា​ទៅ​ជួប​បុរស​ម្នាក់​នោះ​។ ប៉ុន្តែ​កញ្ញា​តែងតែ​ឆ្លើយ​បដិសេធ​ពី​រឿងនេះ​ព្រោះ​មិន​ចង់​មានការ​ពាក់ព័ន្ធ​រញ៉េរញ៉ៃ​នឹង​រឿង​ឆ្កួតៗ​អ៊ីចឹង​ទេ​..!​។​
​លីន​ដា បាន​និយាយ​បន្តថា ជា​រើ​យៗ​នាង​តែងតែ​ប្រាប់​និង​ពន្យល់​ទៅកាន់​ស្រី្ត​ម្នាក់​នោះ​វិញ​ថា នាង​មិន​ចង់បាន​ការជួយជ្រោមជ្រែង​ឧបត្ថម្ភ ឬ​ការជួយ​ចិញ្ចឹម​ពី​បុរស​មានទ្រព្យ​ណា​ម្នាក់​ឡើយ​ហើយ​សព្វថ្ងៃនេះ​នាង ក៏មាន​លោក អេ​ឡិច ហ្សូ​រ៉ា ជា​បុរស​ម្នាក់​ដែល​នាង​ត្រូវ​ស្រឡាញ់​ហើយ​ដែរ​…​។​

​កញ្ញា សោ​ភ័​ណ្ឌ លីន​ដា បាន​បន្ថែមថា បើទោះបីជា​មានការ​ពន្យល់​ប្រាប់​ពី​នាង​ជាច្រើន​លើក​ច្រើនសា​ហើយ​យ៉ាងណាក្តី ប៉ុន្តែ​ស្រី្ត​(​ម៉ែ​ញ៉ែម​)​ម្នាក់នេះ​នៅតែ​មិន​ស្តាប់​ពីអ្វី​ដែល​នាង​ប្រាប់​នោះឡើយ​។ ផ្ទុយទៅវិញ​ស្រី្ត​(​ម៉ែ​ញ៉ែម​)​ម្នាក់​នោះ​កាន់តែ​ព្យាយាម​ទាក់ទង​មក​រំខាន​នាង កាន់តែខ្លាំង​ឡើងៗ រហូតដល់​ពេលខ្លះ​គឺ​នាង​បង្ខំចិត្ត​បិទ​ទូរស័ព្ទ​ទៀតផង​ក៏​មានដែរ​។

​សោ​ភ័​ណ្ឌ លីន​ដា បាន​និយាយទៀតថា ឥឡូវនេះ នាង​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ទង្វើ​ដែល​ស្ត្រី​ម្នាក់នេះ​បាននិងកំពុង​តែ​ព្យាយាម​ទាក់ទង​មក​ដោយ​ការបង្ខំ​ដើម្បីឱ្យ​នាង​ទៅ​ជួប​ជាមួយ​ឯកឧត្តម​ម្នាក់​នោះ​។​ជាមួយគ្នានេះដែរ កញ្ញា សោ​ភ័​ណ្ឌ លីន​ដា ក៏បាន​បញ្ជាក់ប្រាប់​ដែរ​ថា​ប្រសិនជា​ស្រី្ត​ម្នាក់នេះ (​ម៉ែ​ញ៉ែម​)​នៅតែ​បន្ត​តាម​រំខាន និង​ព្យាយាម​ទាក់ទង​មក​នាង​ទៀត​នោះ គឺ​នាង​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ជាក់​ជាមិនខាន​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya