ក្រុមអ្នកសង្គ្រោះកំពុង ប្រើប្រាស់រថយន្តជាច្រើនគ្រឿងដើម្បីជីកកកាយនិងឈូសដីដើម្បីរកពួក អ្នកបាត់ខ្លួនជាង៨០នាក់ និង មនុស្សរាប់សិបនាក់បានរងរបួស បន្ទាប់ពីមានការរលំបាក់ដីដ៏ខ្លាំងមួយនៅប្រទេសឥណ្ឌូនេស៊ី។ ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីនេះ បានកើនឡើងដល់៣២នាក់។
បំណាក់ដីដែលបានបង្កឡើងដោយភ្លៀងធ្លាក់ដ៏ខ្លាំងនេះ បានកើតឡើងនៅភូមិJemblung នៅភាគកណ្តាលនៃកោះJava ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃសុក្រ ។
លោក ស៊ូតូប៉ូ ភើវ៉ូ នូហ្គ្រូហូ អ្នកនាំពាក្យរបស់ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា “ ក្រុមអ្នកសង្គ្រោះបានរកឃើញសាក សពចំនួន៣២នាក់ ហើយកំពុងស្វែងរកមនុស្សជាង៨០នាក់ដែលបានបាត់ខ្លួនក្នុងហេតុការណ៍រ លំបាក់ដីនេះ។ ក្រុមអ្នកសង្គ្រោះបានកំពុងជីកកកាយដីដើម្បីរកអ្នកនៅរស់”។
មនុស្សជាង៨០០នាក់ដែលរស់នៅជុំវិញតំបន់រងគ្រោះនេះ ត្រូវបាននាំទៅកាន់ទីជម្រកសុវត្ថិភាព៕