ភ្នំពេញ ៖ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនេះ ។ ក្នុងនោះជនសង្ស័យ ដែលថៅកែក្រុមហ៊ុននាំប្រគល់ឲ្យសមត្ថកិច្ចឈ្មោះ ឡក ជីវ័ន្ត ភេទប្រុស អាយុ ២០ឆ្នាំ មានមុខរបរ ជាអ្នក បើករថយន្តឲ្យក្រុមហ៊ុន ហួរណាម មានទីលំនៅផ្ទះលេខ ៧៥៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ចំណែកថៅកែ ដែលបាត់រថយន្ត ដោយសារតែអ្នកបើកបររបស់ខ្លួន បើកយកទៅដើរផឹកស៊ីជាមួយមិត្តភក្តិនោះ ត្រូវបានគេស្គាល់ ឈ្មោះ ជីវ អនុសន ភេទប្រុស អាយុ ៤៤ឆ្នាំ មានមុខរបរ ជាប្រធានក្រុមហ៊ុន ហួរណាម (ភោជនីយដ្ឋាន ហួរណាម) មានទីលំនៅផ្ទះលេខ ៧៥៣ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ចំណែករថយន្តដែលបាត់បង់ម៉ាក លុច្សស៊ីស ៣៥០ ពាក់ស្លាកលេខ ភ្នំពេញ 2E-8088 ។ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១២ ខែធ្នូ ឆ្នា២០១៤កន្លងទៅនេះ ថៅកែបានឲ្យខ្លួនបើករថយន្តជូនបងស្រីរបស់គាត់ទៅសណ្ឋាគារ ណាហ្គាវើល ។ ពេលទៅដល់បងស្រីថៅកែ ក៏ចុះពីលើរថយន្តដើរចូលទៅក្នុងសណ្ឋាគារបាត់ ខ្លួនក៏បានបើករថយន្ត ទៅលេងកោះពេជ្រ រួចហើយក៏ជួបមិត្តភក្តិចំនួន ២នាក់ ដោយម្នាក់ឈ្មោះ ថា តុលា និងម្នាក់ទៀតជាប្អូន ហើយក៏នាំគ្នា អង្គុយផឹកស៊ីនៅកោះពេជ្រតែម្តងទៅ ។ បន្ទាប់មកស្រាប់តែមានបុរស ២នាក់ ជិះរថយន្ត១គ្រឿងម៉ាក កាមរី បាឡែន បានមកសុំផឹកស៊ីជាមួយ ពេលផឹកអស់ស្រាបៀ បុរសទាំង ២នាក់នោះ ក៏ទៅទិញស្រាបៀកន្លះកេសមកអង្គុយផឹក ទៀត រហូតដល់ម៉ោងប្រមាណ ១១ និង៣០នាទីយប់ ពួកគេក៏បបួលគ្នាទៅផឹកស៊ីបន្តនៅកំពង់ចម្លងអរិយក្សត្របន្ត ទៀត រហូតដល់រំលងអាធ្រាត្រ ស្រាប់តែខ្លួនស្រវឹងងងុយដេក ក៏ដេកលក់មួយភាំង ពេលដឹងខ្លួនឡើង បាត់មិត្តភក្តិរួម ផឹកស៊ីជាមួយគ្នាអស់ ហើយរថយន្តក៏មិនឃើញ ក៏ងើបដើរទៅកាន់សណ្ឋាគារ ណាហ្គាវើល ហើយបន្តដើរទៅកាន់ក្រុម ហ៊ុន ចូលដេកបាត់ទៅ ។ លុះព្រឹកឡើង សន្តិសុខយាមក្រុមហ៊ុនរករថយន្តមិនឃើញ ក៏បានទៅរាយការណ៍ប្រាប់ ថៅកែមកដាស់អ្នកបើកបរ សួរពីរឿងរថយន្ត ទើបជនសង្ស័យរៀបរាប់ថា ចោរលួចបាត់ ស្រាប់តែថៅកែធ្វើការឃាត់ ខ្លួនសួរនាំ រួចហើយនាំមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីចាត់ការតាមច្បាប់តែម្តងទៅ ៕