(ព្រះសីហនុ)៖ កាស៊ីណូកំពង់សោមស៊ីធី ស្ថិតនៅបណ្តោយផ្លូវឯករាជ្យ កៀកនឹងរង្វង់មូលតោពីរ ក្នុងក្រុមទី១១ ភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ បានរងការឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងខ្លាំង នាថ្ងៃអាទិត្យ ទី១៤ ខែធ្នូនេះដែលជាថ្ងៃបង្ហើយនៃថ្ងៃបុណ្យសមុទ្រ។ ហេតុការណ៍បានកើតឡើងនៅម៉ោងជិត៦និង០០នាទីល្ងាច ។ បន្ទាប់ពីហេតុការណ៍នេះកើត ឡើងភ្លាមគេឃើញ បុគ្គលិកកាស៊ីណូបាននាំគ្នា យកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ជាច្រើនបំពង់រយ:ពេលប្រហែល១០នាទី ទើបអណ្តាតភ្លើងបានរលត់អស់ទាំងស្រុង មុនរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តទៅដល់ទីនោះ ៕
» ព័ត៌មានជាតិ » ឆេះកាស៊ីណូ ជិតរង្វង់មូលតោពីរក្រុងព្រះសីហនុ