ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ បើក​កិច្ចប្រជុំ ដើម្បី​ពង្រឹង​សន្តិសុខ

គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ បើក​កិច្ចប្រជុំ ដើម្បី​ពង្រឹង​សន្តិសុខ

ភ្នំពេញ៖ គណៈបញ្ជាការ ឯកភាព ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៣ បាន​បើក​កិច្ចប្រជុំ ដើម្បី​ពង្រឹងកិច្ចការ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់ នៅ​ទូទាំង​ខណ្ឌ ប្រយោជន៍​ធានា​សុវត្ថិភាព​ជូន ប្រជាពលរដ្ឋ​ក្រោយ​ការបោះឆ្នោត​។​កិច្ច​ប្រជុំបាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន លោក គួច ចំរើន ប្រធាន​គណៈបញ្ជាការ ឯកភាព​ខណ្ឌមានជ័យ ដោយមាន​ការចូលរួម​ពី​សំណាក់ លោក ហ៊ី ណារិន អធិការនគរបាល​ខ​ណ្ឌ មេ​អាវុធហត្ថ​ខណ្ឌ លោក សៀង ឆាយ មន្ដ្រី​សាលាខណ្ឌ ចៅសង្កាត់​ទាំង​១២ នាយ​នគរបាល​ប៉ុស្តិ៍​ទាំង​១២ និង​មន្ត្រី​ជាប់​ពាក់ព័ន្ធ ជាច្រើន​នាក់​ផ្សេងទៀត​។

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក គួច ចំរើន បាន​អំពាវនាវ ឱ្យ​កងកម្លាំង​មាន​សមត្ថកិច្ច និង​មន្ត្រី ទាំងអស់ ទូទាំង​ខណ្ឌ ត្រូវតែ​បង្កើន និង​ពង្រឹង​សន្ដិសុខ តាម​គោលដៅ​របស់ខ្លួន នា​អំឡុង​ពេល​ក្រោយ​ការបោះឆ្នោត នេះ ដើម្បី​ធានា​សុវត្ថិភាព ស្ថិរភាព​ក៏ដូចជា​ភាព​ដ៏​ល្អ​ប្រសើរ​ក្នុងការ​រស់នៅ និង​រក ស៊ី​របស់​ប្រជាពលរដ្ឋ​តាមមូលដ្ឋាន។

​ជាមួយគ្នានេះ លោក អភិបាលខណ្ឌ ក៏បាន​ជំរុញ​ទៅ​មន្ដ្រី​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​ជម្រាប​ប្រជាពលរដ្ឋ​ថា​កុំ​ចាញ់ បោក​ការ​ញុះញង់​ណាមួយ ដែល​ធ្វើឱ្យមាន​ភាព​អ​សន្ដិ សុខ ចលាចល និង​ភាពវឹកវរ នៅក្នុង​សង្គម​នោះឡើយ ហើយ​ម្នាក់ៗ ត្រូវ​រក្សា​ភាព ស្ងៀមស្ងាត់​ដោយ​បន្ដ​រស់នៅ និង​រកស៊ី​ជាធម្មតា ពីព្រោះ នយោបាយ ទុក​ឲ្យ​អ្នក​ន​យោ បាយ​ដោះស្រាយ​គ្នា។

​លោក គួច ចំរើន ស្នើឱ្យ​មន្ដ្រី កងកម្លាំង​ទាំងអស់ ត្រូវ ចូលរួម​ទប់ស្កាត់​ហេតុការណ៍ នានា ដែល​កើត មាន​ឡើង​នៅក្នុង​មូលដ្ឋាន ដូចជា​ល្បែង​ស៊ី សង អំពើ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន សកម្មភាព​ឆក់ ប្លន់ និង​គ្រោះថ្នាក់​ចរាចរជាដើម។ ជាពិសេស​ត្រូវ បង្កើន​សមត្ថភាព​រប​ស់​ខ្លួន លើ​ផ្នែក​សន្ដិសុខ តាម​ទីប្រជុំជន ផ្ទះជួល ដើម្បី​រក្សា​សុវត្ថិភាព ក៏ដូចជា​សណ្ដាប់ធ្នាប់ សាធារណៈ ជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ក្នុង​គោលបំណង​ឱ្យ​ពួកគាត់ មាន​ជំនឿ​ទុក​ចិ​ត្ដ​កាន់តែខ្លាំង​មកលើ​អាជ្ញាធរ​សមត្ថកិច្ចបន្ដទៀត ។

​លោក គួច ចំរើន បាន​មានប្រសាសន៍​សង្កត់ធ្ងន់ ទៅលើ​កងកម្លាំង​នគរបាល កងរាជ​អាវុធ​ហត្ថ​ថា ទន្ទឹមនឹង​ការពង្រឹង​សន្តិសុខ ក្នុង​មូលដ្ឋាន​បាន​ហើយ​នោះ គឺ​យើង​ត្រូវតែ​មាន​ស្មារតី​ខ្ពស់ ខណៈដែល​សភាពការណ៍​អ្វីមួយ​កើតឡើង គឺ​យើង​ត្រូវរហ័សរហួន កុំ​ស្ពឹក​ស្រពន់​ពី​សភាពការណ៍​កើត​ហើយ បាត់​ទៅវិញ ទើប​យើង​មានមុខ​នោះ មិនល្អ​មើល​ទេ ក្នុងតួនាទី​និង​ស្មារតី​យើង​ជា​កងកម្លាំង និង​អាជ្ញាធរ។

​លោក​បានព្រមាន​ថា ការចាំបាច់​ដែលត្រូវ​ឲ្យ​កងកម្លាំង​ទាំងអស់បំពេញ គឺ​ត្រូវ​ប្រើ​រយៈ​ពេលខ្លីត្រូវតែ​ឃើញ​មុខ នៅ​កន្លែងកើតហេតុ ប្រសិនបើ​នរណា​មិន​គោរព គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួនឯង ហើយ ក៏​សូម​ផ្តាំ​ដល់​កម្លាំង​ទាំងអស់ ត្រូវតែ​ចេះ​សាមគ្គី​គ្នា​ឲ្យ​បានល្អ ហើយ​ជាពិសេស សម្ភារៈ​គឺ មិនត្រូវ​មាន​ដៃមាន​ជើងប៉ះពាល់ ឬក៏​យក​នោះទេ ហើយ​ប្រសិនបើ​មាន​លោក​នឹងដាក់​ពិន័យ​ឲ្យ​សម​នឹង​ទង្វើ ពីព្រោះ​យើង​ជា សមត្ថកិច្ច ត្រូវតែមាន​សីលធម៌​គ្រប់បែបយ៉ាង​ទាំងអស់ ។​

​លោក គួច ចំរើន បាន​មានប្រសាសន៍ ថា កម្លាំង​មាន​សមត្ថកិច្ច​ទូទាំង ខណ្ឌ  ត្រូវ​អនុវត្ដ​បទបញ្ជា ថ្នាក់លើ​ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ស្ថិរភាព​សង្គម ហើយ​ត្រៀម​ចូលរួម​ទប់ស្កាត់ សកម្មភាព​ទាំងឡាយ ដែលនាំឱ្យ​មាន​ភាព ចលាចល និង​វឹកវរ​នៅក្នុង​ប្រទេស​នោះ ៕ ដោយ​៖ នាយ​រំពេរ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya