ភ្នំពេញ ៖ ការដ្ឋានស្ថាបនាផ្លូវបេតុង១ ខ្សែស្ថិតនៅក្នុងភូមិពារៀមដាក់ប្រពន្ធ័លូ១ខ្សែស្ថាបនា អណ្តូងស្នប់១និងជូសជុលកែលំអរស្ពានបេតុង១កន្លែងដោយពង្រីកទទឹង ពី៤ម៉ែត្រទៅ៧ម៉ែត្រងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងភូមិ ហើយការងារខាងលើនេះនឹងបើកការដ្ឋានស្ថាបនានៅដើមសប្តាហ៍ក្រោយនេះ ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ។ ដែលអញ្ជើញចុះទៅពិនិត្យជាក់ស្តែងដោយលោក ប៊ុន សេរី អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារជួយ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។
នេះមិនមែនជាលើកទី១ទេដែលប្រជាពលរដ្ឋនៅក្នុងសង្កាត់សាក់សំពៅ ទទួលបាន សមិទ្ធិផលជាច្រើនពីក្រុមការងារថ្នាក់ក្រោមជាតិដែលដឹកនាំដោយលោក ប៊ុន សេរី ធ្វើឲ្យប្រជាពលរដ្ឋនៅទូទាំងសង្កាត់សាក់សំពៅ ដែលជាសង្កាត់គោបា( អាសំណាង)បានប្រែមុខមាត់ថ្មីពី១ថ្ងៃទៅ១ថ្ងៃ។
សមិទ្ធផលទាំងអស់ដែលបានកើតឡើងនា ពេលកន្លងមក និងបន្តកើតមានទៀតនោះពិតជាបានរួមចំណែកយ៉ាងពិតប្រាកដ និងឆ្លើយតបទាន់ពេលវេលាទៅនឹងតំរូវការជាក់ស្តែងរបស់បងប្អូនអ្នក ភូមិតាមរយៈក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាដែលតែងនៅជិត ប្រជាពលរដ្ឋនិងដោះស្រាយការលំបាកចំពោះមុខទាន់ពេលវេលា និងទទួលបានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីប្រជាពលរដ្ឋ ព្រោះគ្មាននណា មកជួយពូកគាត់ក្រៅពីមនុស្សមុខដដែលៗនេះទេ។
លោក ប៊ុន សេរី ក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព និងណែនាំឲ្យអាជ្ញាធរសង្កាត់ស្មៀនក្រុមប្រឹក្សាសង្កាត់ត្រូវជំរុញ ការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
គួរ រំលឹកផងដែរថា សង្កាត់សាក់សំពៅគឺជាសង្កាត់មួយដែលទទួលបានសម្លេងគាំទ្រលើសលប់ជ័យ ជំនះលើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណតិ្តទី៥កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅគួរជាទីមោទនៈ៕