ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​២​កន្លែង​ផ្សេងគ្នា ក្នុង​ថ្ងៃ​តែមួយ ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ​ដូចគ្នា​

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​២​កន្លែង​ផ្សេងគ្នា ក្នុង​ថ្ងៃ​តែមួយ ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ​ដូចគ្នា​

​ព្រះសីហនុ​+​កំពត ៖ អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ថ្ម​ខាងក្រោម​មួយកន្លែង​អស់​ស្ទើរ​ទាំងស្រុង ខណៈ​ម្ចាស់ផ្ទះ​ចាក់សោ​ចោល បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់​ថ្ងៃទី​១៤ ធ្នូ ២០១៤ ស្ថិតនៅ​ចំណុច​ក្រុមទី​២០ ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ។ គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការឆាបឆេះ​នេះ​ទេ​។​
​ប្រភព​បានឱ្យដឹងថា ម្ចាស់ផ្ទះ​ត្រូវបាន​ស្គាល់ឈ្មោះ​សុខ ធី អាយុ​៥០​ឆ្នាំ (​ប្តី​) ជា​កម្មករ ចំណែក​ប្រពន្ធ​ឈ្មោះ​លន់ សុខ​លាង អាយុ​៤៥​ឆ្នាំ ជា​អ្នកលក់ដូរ ។​
​មុនពេល​កើតហេតុ ប្តី​-​ប្រពន្ធ​ខាងលើ​ត្រូវបាន​គេ​ដឹងថា មានទំនាស់​និង​គ្នា ដោយបាន​ចាក់សោ​ផ្ទះ​ទៅ​ក្រៅ​រៀងៗ​ខ្លួន​លុះ​ក្រោយមក​ក៏មាន​ភ្លើង​ឆាបឆេះ​តែម្តង​៕
​ដោយឡែក​លំនៅឋាន​មួយ​ខ្នង​ទៀត មាន​ទំហំ​៧​គុណ​១៦​ម៉ែត្រ​ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​លើ​ត្រូវ​អគ្គិ ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​១៤ ធ្នូ ២០១៤ នៅ​ភូមិ​គីឡូ​១២ ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ។​
​សមត្ថកិច្ច​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ត្រូវគេ​ស្គាល់ឈ្មោះ​លុយ កាន់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​កសិករ និង​ប្រពន្ធ​ឈ្មោះ​អ៊ុយ អ៊ា អាយុ​៣៥​ឆ្នាំ មានកូន​៣​នាក់​ក្នុងបន្ទុក​។​
​ប្រភព​បានឱ្យដឹងថា ខណៈ​អគ្គិភ័យ​កំពុង​ឆាបឆេះ ម្ចាស់ផ្ទះ​មិន​នៅផ្ទះ​ទេ គឺ​ប្រពន្ធ​កំពុង​នៅ​ភ្នំពេញ ចំណែក​ប្តី​ក្រោយ​ហូបបាយ​រួច ដោយសារ​ភ្លើងអគ្គិសនី​ដាច់​ពេញ​មួយថ្ងៃ​មិនទាន់​ភ្លឺ ក៏បាន​ដុត​ទៀន​ចោល​នៅ​កណ្តាល​ផ្ទះ ហើយ​ដើរទៅ​អង្គុយលេង​នៅផ្ទះ​អ្នកជិតខាង​ដែលមាន​ចម្ងាយ​ប្រហែល​១០០ ម៉ែត្រ​ពី​ផ្ទះ ។ ពេល​អង្គុយលេង​បាន​ប្រហែល​៥​នាទី ស្រាប់តែ​ងាក​ទៅក្រោយ​ឃើញ​ភ្លើង​កំពុង​ឆាបឆេះ​ផ្ទះ​ក៏​មានការ​ភ្ញាក់ ផ្អើល​ឆោឡោឡើង​តែម្តង​។​
​ក្រោយ​អគ្គិភ័យ​ឆេះ​ផ្ទះ​អស់ ម្ចាស់ផ្ទះ​បានឱ្យដឹងថា ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​ត្រូវ​អគ្គិភ័យ​ឆេះ​អស់ហើយ បូក រួមទាំង​របស់របរ​ដែល ម្តាយ​ទិញយក​មក​ទុក​ក្នុងផ្ទះ​នេះ​ត្រៀម​ឡើងផ្ទះ​ថ្មី ផងដែរ ដូចជា​ម៉ាស៊ីនត្រជាក់ កង្ហារ គ្រែ ទូ​ខោអាវ​ជាដើម​។ ទាក់ទិន​នឹង​មូលហេតុ​នៃ​ការឆេះ​នេះ​ត្រូវបាន​ម្ចាស់ផ្ទះ​សន្និដ្ឋាន ថា សង្ស័យ​មាន​ជនខិលខូច​លួច​ដុត ព្រោះ​ភ្លើង​ឆេះ​ពីមុខ​ផ្ទះ​មក​មុន ម្យ៉ាងទៀត​ក្នុងផ្ទះ​អត់​មាន​ភ្លើងអគ្គិសនី​ទេ គឺ​ដាច់​ពេញ​មួយថ្ងៃ​ហើយ ចំណែក​ចង្ក្រាន​បាយ​ក៏​អត់​មាន​ធ្វើ​ម្ហូប​អី​ដែរ ចំណែក​ទៀន​គាត់​បាន​ដុត​លើ​ឥដ្ឋការ៉ូ​ដាក់​នៅ​កណ្តាល​ផ្ទះ គឺ​មិន​សម​នឹង​ធ្វើឱ្យ​ឆាបឆេះ​ទេ​។​
​ដោយឡែក​សមត្ថកិច្ច​ដែល​ចុះទៅពិនិត្យ​ជាក់ស្តែង នៅ​កន្លែងកើតហេតុ​មិនទាន់​សន្និដ្ឋានថា យ៉ាងណា​នៅឡើយ​ទេ រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​បន្តទៀត​សិន​៕

2589

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya