ភ្នំពេញ ៖ យុវជន៣នាក់ ម្នាក់ត្រូវរងរបួសស្រាល និង២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីពួកគេទាំង៣នាក់ជិះ ម៉ូតូ២គ្រឿង ហើយជ្រុលបុកគ្នាពេញទំហឹង ស្ថិតតាមបណ្តោយផ្លូវ ជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះដែរកើត ឡើងកាលពីវេលាម៉ោង ២០ និង ០០នាទីយប់ថ្ងៃទី១៤ ខែធ្ន ឆ្នាំ២០១៤។
នៅមុនពេលកើតហេតុគេសង្គេត ឃើញ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ជិះធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិច គ្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលល្បឿនបុកចំពីមុខម៉ូតូវ៉ាវី មួយគ្រឿងផ្សេងទៀត ពណ៌ខ្មៅ ពាក់ស្លាកលេភ្នំពញ 1AQ-52277 បើកបរធ្វើដំណើរដោយយុវជន២នាក់ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅបញ្ច្រាស ជាមួយម៉ូតូសង់កូរ៉េ ពេញទំហឹងបណ្តាលអោយ ភាគីទាំងសងខាងដួលបោកផ្ទប់ទៅនឹងថ្នល់ រងរបូស ធ្ងន់ធ្ងរ២នាក់ និងម្នាក់ទៀតត្រូវរងរបួសស្រាល ត្រូវដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ។
ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅកាន់ប៉ុស្តិ៍ រដ្ឋបាលនគរបាលចាក់អង្រែក្រោម ៕