ភ្នំពេញ៖ សមត្ថកិច្ចជនសង្ស័យពីនាក់ឃាត់បានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពកាច់សោររថយន្តបំណងលួច តែត្រូវបានម្ចាស់គេដឹងទាន់ កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចបុរីលឹមឈាងហាក់ តាមបណ្តោយផ្លូវចំការដូង ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។
មុនពេលកើតហេតុគេបានឃើញជនងសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AQ-6822 បានជិះមកចូលក្នុងបុរីលឹមឈាងហាក់ ហើយបានធ្វើសកម្មភាពលួចកាច់សោរថយន្តមួយគ្រឿងដែលចតនៅមុខផ្ទះនៅ ក្នុងបុរីនោះ។ ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពចាក់ទំលុះសោ រថយន្ត ភ្លាមៗនោះស្រាប់តែម្ចាស់រថយន្តដឹកខ្លួនទាន់ហើយបានស្រែកឆោឡោឡើង បង្កឲ្យមានការភ្ញាក់ផ្អើល ដោយឃើញដូចនេះក្រុមជនសង្ស័យបានជិះម៉ូតូរត់រហូតមកដល់ចំណុចផ្លូវ បេតុងមួយកន្លែងជិតក្រុមហ៊ុនស៊ីនទ្រី ស្ថិតក្នុងភូមិម័រ ក៏ត្រូវបានសមត្ថកិច្ចដេញឃាត់បានភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំជនសង្ស័យទាំងពីនាក់ទៅឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីរង់ចាំធ្វើការសាកសួរបន្ត ៕