ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​យុវជន​៣ នាក់​ករណី​ឆបោក​ម៉ូតូ​មិត្តភក្តិ​

ឃាត់ខ្លួន​យុវជន​៣ នាក់​ករណី​ឆបោក​ម៉ូតូ​មិត្តភក្តិ​

​ភ្នំពេញ​៖ យុវជន​៣​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​បានធ្វើ​សកម្មភាព ឆបោក​ម៉ូតូ​ស្តុ​ប​ពី ពី​យុវជន​ម្នាក់ ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ ហើយ​បាន​ជិះ​បំរុង​យកទៅ​បញ្ចាំ ។ ហេតុការណ៍​ឃាត់ខ្លួន​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៤៥ នាទី យប់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ម្តុំ​ផ្ទះជួល ខាងកើត​វិទ្យាល័យ​បឹងត្របែក ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​

​យោងតាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​ឈ្មោះ​ពង្ស មន​តិ​កា​សិលា បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ខ្លួន​បាន​ទៅលេង​ផ្ទះ ជួល​របស់​មិត្ត​ភក្ត្រ​នៅ​ម្តុំ​ច្បារអំពៅ លុះដល់​វេលា​ម៉ោង​ប្រមាណ​ជាង​២​រសៀល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៤ ស្រាប់តែ​មិត្ត​ភក្ត្រ​របស់ខ្លួន​បាន​ខ្ចី​ម៉ូតូ​ស្តុ​ប​ពី ពណ៍​ផ្កាឈូក​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CT-5559 ទៅឱ្យ​មិត្ត​ភក្ត្រ​ម្នាក់ទៀត​ដែល​ខ្លួន​មិន​ធ្លាប់​ដែល​ស្គាល់​ទាន់​តែ​សោះ ហើយ​បាន​និយាយថា​គ្នា​ខ្ចី​ម៉ូតូ​ឱ្យទៅ​មិត្ត​ភក្ត្រ​គ្នា​ទៅនោះ​មួយ ភ្លែត ហើយដោយ​សារ តែ​អ្នក​ដែល​ខ្ចី​ជា​អ្នក​ស្គាល់គ្នា​នោះ រូបគេ​ក៏បាន​យល់ព្រម​ឱ្យ​ខ្ចី ។ ប៉ុន្តែ​ឈ្មោះ​ពង្ស មន​តិ​កា​សិលា ដែលជា​ម្ចាស់​ម៉ូតូ​បាន​រង់ចាំ​រហូតដល់​ម៉ោង​ប្រមាណ​៧​រសៀល មិនឃើញ​យុវជន​ម្នាក់​នោះ​ត្រឡប់មកវិញ​ទាល់តែសោះ ដោយបាន​ទៅប្តឹង​សមត្ថកិច្ច ។​
​នៅ​ម៉ោង​ប្រមាណ​ជា​៩​យប់ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ជិះ​ល្បាត​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ដូច​ភិន​ភាព ម៉ូតូ​ដែល​ជនរងគ្រោះ​បាន​ប្តឹង​នៅ​ម្តុំ​ក្បាលថ្នល់ ក៏​ដេញតាម​រហូតដល់​ម្តុំ​ផ្ទះជួល មួយកន្លែង​នៅ​ខាងកើត​វិទ្យាល័យ​បឹងត្របែក ។ ហើយ​ជនសង្ស័យ​បាន​បបួល​បក្សពួក​ចំនួន​២​នាក់​ផ្សេងៗ​ទៀត ឱ្យ​ជូន​ខ្លួន​យក​ម៉ូតូ​ទៅ​បញ្ចាំ ប៉ុន្តែ​មិនទាន់បាន​នឹង​ទៅ​ផង​នោះ ស្រាប់តែ​កម្លាំង​កង​រាជ​អាវុធ​ធ្វើការ​ឃាត់ខ្លួន​ទាំង​៣ នាក់​តែម្តង ។​

​ជនសង្ស័យ​ទី​១​មានឈ្មោះ​រស់ មករា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​វត្ត​ប្រជុំ​វង្ស (​ជា​អ្នក​ឆរ​បោក​ម៉ូតូ ) ទី​២​ឈ្មោះ​ថុ​ន បូ​ហៃ ភេទ​ប្រុស អាយុ​២១ និង​ទី​៣​ឈ្មោះ​ហៀ​ង សំណាង ភេទ​ប្រុស អាយុ ២៣ ឆ្នាំ អ្នក​ទាំង​២​ជាជាង​សំណង់ ។​

​បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​រួចមក កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន នាំខ្លួន​ពួកគេ​ទៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ធ្វើការ​សាកសួរ​និង​ចាត់ការ​បន្ត ៕

dgf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya