ភ្នំពេញ ៖ បុរស៨នាក់នាំគ្នាមករកបន្ទប់ច្រៀងខារ៉ាអូខេ ដោយសួរទៅសន្តិសុខប្រចាំហាងបែបនិយាយលែងសើចរបៀបមនុស្សស្គាល់គ្នា តែត្រូវបុរសបីនាក់ដែលមានមុខងារទួនាទីក្នុងហាងខាអូរខេខាង លើនោះដែរស្មានតែភ្ញៀវនិយាយបែបមើលងាយក៏ផ្ទុះទៅជាជម្លោះពាក្យ សម្តីដាក់គ្នាមួយប្រាវរហូតឈានទៅដល់ដកកាំភ្លើងខ្លីម្នាក់មួយ ដើមអាមេភ្ជង់គំរាមក្រុមបុរសជាភ្ញៀវនោះបង្កការភ័យខ្លាច និង រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីយប់ ថ្ងៃទី ១៤ ធ្នូ ២០១៤ នៅចំណុចខារ៉ាអូរខេស្កាយផត ស្ថិតនៅផ្លូវបេតុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
នៅមុនពេលកើតហេតុ មានបុរសមួយក្រុមនាំគ្នាមករកច្រៀងខារ៉ាអូរខេនៅខារ៉ាអូរខេ ស្កាយផតខាងលើ ខណៈមកដល់មុខខ្លោងទ្វារចូលក៏សួរទៅសន្តិសុខថា មាននៅសល់បន្ទប់អត! ហើយសន្តិសុខឆ្លើយមកវិញថា មានគ្នាប៉ុន្មាននាក់! ក្រុមភ្ញៀវក៏និយាយបែបលែងសើចទៅវិញថា មាន៤០នាក់ ពេលនោះស្រាប់តែបុរស៣នាក់អង្គុយក្បែរនោះដែលមានមុខងារទួនាទី ក្នុងហាងខារ៉ាអូរខេខាងលើនោះដែរ ស្មានថាក្រុមភ្ញៀវមើលងាយដល់ហាងខារ៉ាអូរខេដែលខ្លួនធ្វើការក៏ បានផ្ទុះជាជម្លោះពាក្យសម្តីទឹងសសៃក ដាក់គ្នាជាមួយក្រុមភ្ញៀវ មួយប្រាវរហូតធ្វើឱ្យខាងភាគីបុគ្គលិកហាងក្តៅស្លឹកត្រចៀកក៏បាញ ទាញកាំភ្លើងខ្លីម្នាក់មួយដើមអាមេភ្ជង់គំរាមទៅក្រុមភ្ញៀវ ធ្វើឱ្យក្រុមភ្ញៀវភ័យខ្លាច ។
ក្រោយពេលកើតហេតុបុគ្គលិកក្នុងហាងខារ៉ាអូរខេ ស្កាយផត ទាំងបីនាក់ខាងលើដែលបានប្រើប្រាស់អាវុធគំរាមភ្ញៀវ និងអ្នកសារព័ត៌មានត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅប៉េអឹម ក្រុងដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។