ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » សូម​ណែនាំ​ផលិតផល​ថ្មី​ដែល​ទើប​មកដល់ Kohler ​

សូម​ណែនាំ​ផលិតផល​ថ្មី​ដែល​ទើប​មកដល់ Kohler ​

ភ្នំពេញ​៖ Kohler Thailand រួមជាមួយ​ក្រុមហ៊ុន Heng Asia បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​អគារ​តាំង​បង្ហាញ​ផលិតផល KOHLER Signature showroom ទីមួយ​របស់ខ្លួន​ក្នុងប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2014 កន្លងទៅនេះ​។​
Kohler គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​នៅលើ​ពិភពលោក​ចំពោះ​ការ​រចនា និង​បច្ចេកវិទ្យា​សម្រាប់​ផលិតផល​ផ្ទះបាយ​និង​បន្ទប់ទឹក​។ ក្រុមហ៊ុន​បាន​នាំមុខគេ​លើ​ផ្នែក​រចនាបថ ការបង្កើត​ថ្មី រួមជាមួយ​ការអភិវឌ្ឍន៍​ការរស់នៅ​របស់​អតិថិជន​ខ្លួន​តាមរយៈ​ផលិតផល និង​សេវាកម្ម​ពិសេសៗ​រួមមាន ផលិតផល​ចាន​បង្គន់ បន្ទប់ទឹក ក្បាល​រ៉ូ​ប៊ី​ណេ អាង​មុជទឹក សម្ភារ​បន្ទប់ទឹក សង្ហារិម​សម្រាប់​បន្ទប់ទឹក កន្លែង​លាងចាន និង​ក្បាល​រ៉ូ​ប៊ី​ណេ​សម្រាប់​ផ្ទះបាយ​។​
​បេសកកម្ម​របស់ Kohler ចំពោះ​ប្រណីតភាព​នៃ​ការរស់នៅ​បាន​ស្តែងឡើង​តាមរយៈ​សមិទ្ធិ​ផលរប​ស់​ខ្លួន​ក្នុង​ការជំរុញ​ឲ្យ​ការរស់នៅ​របស់​អតិថិជន​ដែល​ប្រើប្រាស់​ផលិតផល ឬ​សេវាកម្ម​របស់ខ្លួន​មាន​ភាពល្អប្រសើរ​។ ការរស់នៅ​ប្រកបដោយ​ប្រណីតភាព ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​គុណភាព​នៃ​សោភ័ណភាព ភាពថ្លៃថ្នូ និង​ភាពសម្បូ​បែប​។ វា​ត្រូវ​បានបង្ហាញ​បន្ថែមទៀត​តាមរយៈ​ការបំពេញ​កង្វះខាត​ដោយ​ខ្លួនឯង និង​ការកែច្នៃ​បន្ថែម​លើ​ធម្មជាតិ​។ ចំណុច​ទាំងអស់នេះ​មាននៅ​ក្នុង​ផលិតផល និង​សេវាកម្ម​របស់ Kohler ដែល​បង្ហាញ​តាមរយៈ​ការ​រចនា​យ៉ាង​ស្រស់ស្អាត​នាំ​ឲ្យ​ក្រុមហ៊ុន​ទទួលបាន​ភាពល្បីល្បាញ​។ ការ​រចនា​របស់ Kohler ត្រូវបាន​ជំរុញ​ដោយ​ឥទ្ធិពល​នៃ​ការ​ឈានដល់​កម្រិត​សកល​របស់​ក្រុមហ៊ុន ការ​លាយ​បញ្ចូល​គ្នា​រវាង​សិល្បៈ និង​វប្បធម៌​ពី​ទូទាំង​សកលលោក​ជាមួយនឹង​មុខងារ​ជាក់ស្តែង និង​បច្ចេកវិទ្យា​ដែលមាន​ការច្នៃប្រឌិត​ខ្ពស់​។ ការ​រចនា អាយុកាល និង​ដំណើរការ​នៃ​ផលិតផល​គឺជា​ចំណុច​គោល​របស់ Kohler ហេតុនេះ​ចរិតលក្ខណៈ​សំខាន់ៗ​ត្រូវបាន​រួមបញ្ចូល​ទៅក្នុង​ផលិតផល​នីមួយៗ​រួមមាន គុណភាព សោភ័ណភាព និង​និរន្តរ​ភាពជា​សកល​។ សម្រាប់ Kohler ចំណុច​ពិសេស និង​ប្រណីតភាព​នៃ​ការ​រចនា​គឺជា​ភាពចាំបាច់​សម្រាប់​ផលិតផល​ទាំងអស់ ហេតុនេះ​ការអភិវឌ្ឍន៍​ផលិតផល​ដែល​បង្កើត​បរិយាកាស​ល្អ ដោយ​មិន​បោះបង់​តម្លៃ​នៃ​ការ​រចនា​គឺជា​ចំណុច​សំខាន់​ទី​ពីរ​។​
Kohler ត្រូវបាន​ទទួលស្គាល់ និង​មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នៅ​អាមេរិក អឺរ៉ុប និង​តំបន់​អាស៊ី​។ វា​ត្រូវបាន​គេ​ផ្តល់​ការជឿទុកចិត្ត​តាមរយៈ​សំណង់​សម្គាល់​ទីតាំង​ប្រវត្តិ​សាសន៍​ដូចជា ChakriMahaPrasat Throne Hall, Siam Paragon Department Store, Siam Kempinski Hotel ក្នុងប្រទេស​ថៃ សណ្ឋាគារ​ប្រណីត​ជាន់ខ្ពស់ រមណីយដ្ឋាន និង​ខុន​ដូ​នានា​ដូចជា Savoy Hotel London នៅ​ចក្រភព​អង់គ្លេស​, Hôtel Raffles Mecca នៅ​អា​រ៉ា​ប៊ី សា​អូឌីត​, Ritz Carlton នៅ​ហុងកុង Trump Hotel New York នៅ​សហរដ្ឋអាមេរិក​, SohoHaus Berlin នៅ​អាល្លឺម៉ង់​។​
​អគារ​តាំង​បង្ហាញ​ផលិតផល Kohler ទីមួយ​មាន​ទីតាំងនៅ​ជាន់​ទី​បី ក្នុង​អគារ​ក្រុមហ៊ុន Heng Asia ត្រូវបាន​សាងសង់ឡើង​ក្នុង​ទម្រង់ “​កម្រិត​នៃ​ការរស់នៅ​ប្រកបដោយ​ប្រណីតភាព​” សម្រាប់​អ្នក​ដែល​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​ចំពោះ​ផលិតផល និង​សេវាកម្ម​របស់​យើង​។ គោល​គំនិត​នៃ​ការ​រចនា​អគារ​តាំង​បង្ហាញ​ផលិតផល Kohler នេះ​គឺ​បង្កើន​ភាព​រីករាយ និង​ងាយស្រួល​សម្រាប់​អតិថិជន​ចំពោះ​ការប្រើប្រាស់​ផលិតផល​នានា​ដូចជា បន្ទប់​សណ្ឋាគារ ក្បាល​រ៉ូ​ប៊ី​ណេ ជាមួយនឹង​ទីតាំង​សម្រាប់​ការសាកល្បង បណ្តុំ​ការ​រចនា​នៃ Artist Editions និង​ទីតាំង​សម្រាប់​ផលិតផល​ថ្មី​ដែល​ទើប​នាំចូល​។ អគារ​នេះ​តាំង​បង្ហាញ​ផលិតផល​ដែល​ត្រូវបាន​រចនា​យ៉ាង​ល្អ​ឯក និង​ពិសេស​ក្នុង​រចនាបថ​ទំនើប និង​ប្រពៃណី​ជាច្រើន​ប្រភេទ​។​

•​    ​NUMI ជា​ផលិតផល​ចាន​បង្គន់​ឈានមុខ​គេ​របស់ Kohler ដែល​បានរួម​បញ្ចូល​ដោយ​ការ​រចនា បច្ចេកវិទ្យា និង​វិស្វកម្ម​ល្អ​គ្មាន​គូ​ប្រៀប ដើម្បី​នាំមក​ជូន​លោកអ្នក​នូវ​ផាសុកភាព និង​អនាម័យ​ខ្ពស់បំផុត​។ គ្រប់​ចន្លោះ​ត្រូវបាន​ផលិត​ដោយ​ការពិចារណា​ដើម្បី​បង្កើត​ទម្រង់​ទំនើប​មួយ​ដែល​មិន​ប៉ះពាល់​ដល់​មុខងារ​ប្រើប្រាស់​។ វា​មាន​ភាព​ឆ្លាត​វៃ និង​សាមញ្ញ​សម្រាប់​ប្រើ​ជាមួយ​តេ​ឡេ (touch-screen remote) ដែល​អាច​ឲ្យ​លោកអ្នក​គ្រប់គ្រង​មុខងារ​យ៉ាង​ងាយស្រួល​សម្រាប់​ពន្លឺ សីតុណ្ហភាព និង​សំឡេង​ឲ្យ​សមស្រប​ទៅតាម​ចំណូលចិត្ត​របស់​អ្នក​។ ផ្តើម​ពី​ទម្រង់ និង​លក្ខណៈពិសេស​ក្នុងការ​សន្សំសំចៃ​ទឹក​គ្មាន​គូ​ប្រៀប​របស់​វា ចាន​បង្គន់ Numi បង្កើតបាន​នូវ​ស្តង់ដារ​ដ៏​ល្អឥតខ្ចោះ​ថ្មី​មួយទៀត​នៅក្នុង​បន្ទប់ទឹក ដើម្បី​បំពេញតម្រូវការ​សម្រាប់​ប្រណីតភាព​កម្រិត​ខ្ពស់​នៃ​ការរស់នៅ​។​
•​    ​ក្បាលទឹក​ផ្កាឈូក​មុខងារ​តែមួយ (The single-function showerheads) ប្រើ​បច្ចេកវិទ្យា Katalyst technology ដែលមាន​ការទទួលស្គាល់​ដោយ EPA-Watersense សហរដ្ឋអាមេរិក ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ទឹក​ពេល​កំណត់​មុខងារ​រក្សា​ទឹក​។​
•​    ​Kohler Lithocast Bath ផលិតឡើង​ពី​អា​គ្រី​លី​ក និង​អា​លុយ​មី​ញូ​ម​អ៊ី​ដ្រុ​ក​ស៊ីត​សុទ្ធ ដែល​ផ្តល់នូវ​សុវត្ថិភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន គ្មាន​ជាតិពុល គ្មាន​វិទ្យុសកម្ម និង​សារធាតុ volatile chemicals៕that-0144that-0146that-0145that-0143

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya