បាត់ដំបង ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង បើកក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូ១គ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នា ខ្ទាតប្រហែល២០ម៉ែត្រ បណ្តាលឱ្យបុរស ម្នាក់ស្លាប់ភ្លាម កាលពីម៉ោង១៤ រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ចំណុចក្រុមទី១២ ភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ម៉ែន រដ្ឋ អាយុ ២៨ឆ្នាំ របរកសិករ មានទីលំនៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1M5682 បើកបរពីទិសត្បូងទៅ ទិសជើង។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3B6604 អ្នកបើកបររថយន្តគេចខ្លួនបាត់។
ក្រោយកើតហេតុ ហើយសមត្ថកិច្ច បានចុះទៅធ្វើការវាស់វែង រួចបានជួយដឹក សពជនរងគ្រោះ ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីហើយ ឯមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចបានអូសយកមករក្សាទុក នៅអធិការដ្ឋានស្រុក រង់ចាំ ធ្វើការដោះស្រាយ តាមច្បាប់នៅពេលក្រោយ៕