ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » អូ​បា​ម៉ា ដាក់​គំនៀប​ឲ្យ​នាយករដ្ឋមន្ត្រី​ជប៉ុន​ពង្រឹង​ទំនាក់ទំនង ជាមួយ​កូរ៉េខាងត្បូង

អូ​បា​ម៉ា ដាក់​គំនៀប​ឲ្យ​នាយករដ្ឋមន្ត្រី​ជប៉ុន​ពង្រឹង​ទំនាក់ទំនង ជាមួយ​កូរ៉េខាងត្បូង

​វ៉ាស៊ីនតោន ៖​យោងតាម​ព័ត៌មាន​មួយ​បាន​ទម្លាយ​ថា លោក​អូ​បា​ម៉ា បានដាក់​គំនៀប ឱ្យ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្សូ អា​បេ កាលពី​ខែ​មុន ឱ្យ​ពង្រឹង​ទំនាក់ទំនង​ឡើងវិញ ជាមួយ​កូរ៉េខាងត្បូង ដែល​ប្រការ​នោះ ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ការមិន​ពេញចិត្ត ចំពោះ​ការឡើង​កំដៅ​ខាង​នយោបាយ​រវាង​ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​តូ​ក្យូ ។​

 
​ទីភ្នាក់ងារ​ព័ត៌មាន ជប៉ុន​ក្យូ​ដូ រាយការណ៍​នៅ​ថ្ងៃ​សៅរ៍​នេះ ដោយបាន​ស្រង់​ប្រភពព័ត៌មាន ដែល​ស្និទ្ធ​នឹង​អាម៉េរិក និយាយថា លោក អូ​បា​ម៉ា បាន​ថ្លែង​បែប​នោះ នៅក្នុង​ជំនួប​ក្រៅផ្លូវការ​មួយ ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក អា​បេ គ្រា​ដែល​ប្រមុខ​ដឹកនាំ​រដ្ឋ​ទាំងពីរ បាន​ទៅ​ចូលរួម​កិច្ចប្រជុំ G20 នៅក្នុង​ប្រទេស​អូស្ត្រាលី ។​

 
​លោក អូ​បា​ម៉ា ក៏ត្រូវ​បាន​គេ​ទម្លាយ​ឱ្យដឹង​ផងដែរ​ថា ពុង​តែ​ធ្វើជា​មេអណ្តើក​ឱ្យ​លោក​អា​បេ និង​លោកស្រី ប៉ាក ជុង ហេ កាលពី​ខែមីនា​កន្លងមក នាទី​ក្រុងឡាអេ ដោយ​សង្ឃឹមថា មេដឹក​នាំ​ទាំងពីរ អាច​ជជែក​មួយ​គន្លាក់​ម្តងៗ ប៉ុន្តែ​ថា វា​ហាក់ដូច​ជាមាន​សញ្ញាណ​វិជ្ជមាន​តិច​តូច​ប៉ុណ្ណោះ ។​

 
​ទំនាក់ទំនង​ទ្វេភាគី រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង មានការ​រកាំរកូស ចាប់តាំងពី​ការខ្វែងគំនិត​គ្នា លើ​ការបកស្រាយ អំពី ការកាន់កាប់​បែប​អាណានិគម របស់​ជប៉ុន​ទៅលើ​ឧបទ្វីប​កូរ៉េ មុននឹង​ក្នុងអំឡុង​សង្គ្រាមលោកលើកទី​២ ជាពិសេស ពាក់ព័ន្ធ​នឹង​ស្ត្រី​កូ​រ៉​ខាងត្បូង ដែល​បាន​ស្វែងរក​សំណង និង​ការសុំ​ការខន្តី​អភ័យទោស ដោយសារ​តែមាន​រំលោភបំពាន ខាង​ផ្លូវភេទ នៅក្នុង​សម័យ​សង្គ្រាម​ដោយ​ពួកយោធា​ជប៉ុន ៕obama

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya