ព្រះវិហារ ៖ ក្មេងប្រុសម្នាក់ ក្នុងចំណោម២នាក់បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីរើសគ្រាប់មីនប្រភេទ៦០មីល្លីម៉ែត្រយកមកដំលេងបណ្តាលឱ្យ ផ្ទុះ បង្កឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី១២ ធ្នូ ២០១៤ ស្ថិតនៅចំណុចវត្តសារាវ័នរង្សី ហៅវត្តស្រយ៉ង់ ក្នុងភូមិស្រយ៉ង់ខាងត្បូង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ ។
ក្មេងប្រុសរងគ្រោះដែលស្លាប់ឈ្មោះខា សុខឌី អាយុ១៣ឆ្នាំ (ស្លាប់) ចំណែកឯក្មេងប្រុសម្នាក់ទៀតជាប្អូនមិនមានរងរបួសទេ ព្រោះបាននៅឆ្ងាយពីកន្លែងកើតហេតុ ឈ្មោះខា ដារ៉ា អាយុ១ខួបកន្លះ ទាំង២នាក់មានទីលំនៅក្នុងភូូមិកើតហេតុខាងលើ ។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ត្រូវបានកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងលោកអភិបាលស្រុកគូលេន នាំគ្នាចុះទៅយកអំណោយជូនដល់ម្តាយក្មេងប្រុសដែលស្លាប់ផងដែរ ៕
» ព័ត៌មានជាតិ » ក្មេងប្រុសម្នាក់ រើសបានគ្រាប់មីនដំលេងផ្ទុះស្លាប់