បាត់ដំបង ៖ រដ្ឋមន្ត្រីធនធានទឹក និង ឧតុនិយម លោកលឹម គានហោ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ បានបន្តដំណើរបេសកកម្ម ចុះពិនិត្យ សំណង់ធារាសាស្ត្រ កាត់ស្ទឹងបវេល ខេត្តបាត់ដំបង ។
លោករដ្ឋមន្ត្រី បានដឹកនាំក្រុមការងារចុះពិនិត្យមើលសំណង់ ធារាសាស្ត្រ កាត់ស្ទឹង បវេលត្រង់ ចំណុចអូរកូនពៅ និងបានពិនិត្យទៅលើបច្ចេក ទេសពីគុណភាព ដែលក្រុមវិស្វករអ្នកបច្ចេកទេស កំពុងតែបំពេញ ការងារក្នុងការដ្ឋាននេះ ។
នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យ ក្រសួងធនធានទឹកនិងឧតុនិយម លោកចាន់ យុត្ថា បានឲ្យដឹងថា លោករដ្ឋមន្ត្រីបានពិនិត្យ មើលទៅលើ សំណង់បង្វែកទឹក សំណង់សម្រួលចរន្តទឹក សំណង់ចែកចាយទឹក និងសំណង់លូកាត់ផ្លូវ ក្នុងស្រុកបរិបូណ៍ ដែលការស្ថាបនាសំណង់ ប្រព័ន្ធធារាសាស្ត្រ នៅទីនោះសរុបមានរហូតដល់២២៤សំណង់ កាមពីម្សិលមិញ ។ ហើយសម្រាប់ថ្ងៃទី១២ ខែធ្នូនេះ លោករដ្ឋមន្ត្រីបានបន្ត ចុះពិនិត្យមើលប្រព័ន្ធធារាសាស្ត្រផ្សេងៗទៀត ក្នុងខេត្តបាត់ដំបង ដើម្បីលើកទឹកចិត្ត ដល់ក្រុមការងារដែលកំពុងបំពេញភារកិច្ចសាង សង់សំណង់ធារាសាស្ត្រ ៕
» ព័ត៌មានជាតិ » លោករដ្ឋមន្ត្រី ក្រសួងធនធានទឹក ចុះពិនិត្យសំណង់ប្រព័ន្ធធារាសាស្ត្រ ខេត្តបាត់ដំបង