ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » លោក ស ខេង ៖ អាជ្ញាធរ​ខេត្តតាកែវ ធ្វើ​អ្វី​គ្មាន​ដឹង​ទិស​តំបន់

លោក ស ខេង ៖ អាជ្ញាធរ​ខេត្តតាកែវ ធ្វើ​អ្វី​គ្មាន​ដឹង​ទិស​តំបន់

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​ស្តីទី និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​រិះគន់​ចំៗ ទៅលើ អាជ្ញាធរ​ខេត្តតាកែវ ចំពោះ​សកម្មភាព​មួយចំនួន ដែល​រារាំង​ធម្ម​យាត្រា របស់​ក្រុម​អង្គការ សង្គម​ស៊ីវិល ព្រះសង្ឃ ប្រជា ពលរដ្ឋ​ដែល​ហែ​ក្បួន​មក​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៦ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ ២០១៤ ។

 
​ការរិះគន់​របស់​នាយ​ក​រដ្ឋមន្ត្រី​ស្តីទី​នេះ បានធ្វើ​ឡើង នៅក្នុង​ឱកាស បូកសរុប​ការងារ ប្រចាំខែ​វិច្ឆិកា និង​លើក​ទិសដៅ ការងារ​ខែធ្នូ នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ នា​ទីស្តីការក្រសួង ។

 
​លោក ស ខេង បាន​មានប្រសាសន៍ថា អាជ្ញាធរ​នៅ​ខេត្ត​ផ្សេងទៀត គេ​ធ្វើ​ការងារ​បានល្អ​ហើយ ប៉ុន្តែ លើកលែងតែ ខេត្តតាកែវ​មួយ​ទេ ដែល​ធ្វើការ​គ្មាន​ទិសដៅ គ្មាន​ទិស​តំបន់ ដោយ​ពុំបាន​សុំ​ពី​គោលការណ៍​ថ្នាក់លើ ហេតុនេះ​លើក ក្រោយ​សូម​ឲ្យ​ថ្នាក់ដឹកនាំ ខេត្តតាកែវ សូម​អនុញ្ញាត​ពី​ក្រសួង​សិន​ទៅ ។

 


​លោក​ថា អ្នក​ដែល​ហែ​ធម្ម​យាត្រា មាន​ទាំងពីរ​ព្រះសង្ឃ យាយជី តាជី អង្គការ​សង្គម​ស៊ីវិល និង​មាន​ប្រជាពលរដ្ឋ ឆ្លង កាត់​ខេត្តតាកែវ ប៉ុន្តែ បែរជា​សមត្ថកិច្ច​នៅ​ខេត្ត​នេះ ឈរ​តម្រៀបជួរ​គ្នា​ដើម្បី​រារាំង​ទៅវិញ ដែល​បញ្ហា​នេះ នាំ​ឲ្យ​មានការ រិះគន់ ពី​សាធារណៈមតិ និង​ជា​រឿង​អត់​ប្រយោជន៍ ។​

 
​កាលពី​ថ្ងៃទី​១០ ខែធ្នូ មាន​ធម្ម​យា​បានធ្វើ​ដំណើរ​ចេញពី​ខេត្ត​ផ្សេងៗ ដោយ​ថ្មើរ ជើង​ដើម្បី​ចូលរួម​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​លើក​ទី​៦៦​នៅ​រាជធានី​ភ្នំពេញ​៕ថ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya