ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត បណ្តាល​របួសធ្ងន់​ស្រាល​៣​នាក់​

ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត បណ្តាល​របួសធ្ងន់​ស្រាល​៣​នាក់​

​ភ្នំពេញ​៖ យុវជន​៣​នាក់​ជិះ​ម៉ូតូ​វ៉េវ​មួយគ្រឿង​បើក​ឌុប​គ្នា​ជ្រុល​ទៅបុក​ចំពាក់​កណ្តាល​រថយន្ត​តា​កូ​ម៉ា​ពេញទំហឹង បណ្តាលឱ្យ យុវជន​ជិះ​ម៉ូតូ​ទាំង​៣​នាក់​រងរបួស​ធ្ងន់​ស្រាល​។ ដោយឡែក​តៃកុង​រថយន្ត​ភ័យ​ពេក​ច្រឡំ​ជាន់​ហ្គា​ស្មានថា​ជា​ហ្វ្រាំង ក៏បាន​ជ្រុល​ល្បឿន​បើក​ឡើង​ខឿន​ផ្លូវ​ទៅបុក​នឹង​សរសរ​ស្ពាន​កៀប​ជាប់​ទៅ មុខ​លែងរួច​។ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​អា​ធ្រា​ត្រ ឈានចូល ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​៧​មករា (​មហាវិថី​សហព័ន្ធរុស្ស៊ី កែង​នឹង​ផ្លូវ​៥៩៨ ) ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។​

​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​វ៉េវ​ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​កំពង់ចាម 1I-9022 ជិះ​ដោយ​យុវជន​៣​នាក់ បើក​ឌុប​គ្នា​តាមផ្លូវ​លេខ​២៧១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ ចំណុច​ផ្លូវបែក​ជា​បួន​ក្រោម​ស្ពាន​អាកាស​៧​មករា ម៉ូតូ​វ៉េវ​ក៏បាន​បើក​ទៅបុក​ចំណាក់​កណ្តាល​រថយន្ត​តា​កូ​ម៉ា​ពណ៌​ខ្មៅ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-6961 ជិះ​ដោយ​បុរស​៣​នាក់ ធ្វើដំណើរ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ពេញទំហឹង បណ្តាលឱ្យ​យុវជន​បើក​ម៉ូតូ​និង​អ្នកជិះ​កណ្តាល​គេ​រងរបួស​ធ្ងន់​ទាំងពីរ នាក់ និង ម្នាក់ទៀត​របួសស្រាល​។ ដោយឡែក​តៃកុង​រថយន្ត​ភ័យ​ពេក​ច្រឡំ​ជាន់​ហ្គា​ស្មានថា​ជា​ហ្វ្រាំង ក៏បាន​ជ្រុល​ល្បឿន​បើក​ឡើង​ខឿន​ផ្លូវ​ទៅបុក​នឹង​សរសរ​ស្ពាន​អាកាស​៧​មក រា​កៀប​ជាប់​ទៅមុខ​លែងរួច​។​

​ក្រោយពេល​កើតហេតុ​យុវជន​រងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​កាន់​ការិយាល័យ​ចរាចរ ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​តាម​និតិ​វិធី ច្បាប់​៕ddd dd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya