ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » រំលោភ​ក្មួយ​ស្រី​រហូត​មាន​ផ្ទៃពោះ ឆ្លងទន្លេ​ទើប​បែកការណ៍​

រំលោភ​ក្មួយ​ស្រី​រហូត​មាន​ផ្ទៃពោះ ឆ្លងទន្លេ​ទើប​បែកការណ៍​

ស្ទឹងត្រែង៖​នៅ​ព្រឹក​ថ្ងៃទី​១៥​សីហា​ឆ្នាំ​២០១៣​នគរបាល​បាន​នាំខ្លួន​បុរស​ចំណាស់​អាយុ​៥៧​ឆ្នាំ​ម្នាក់​បន្ទាប់ពី​ក្មួយ​ស្រី​សាច់ថ្លៃ​របស់ខ្លួន​ចោទប្រកាន់ថា​បាន​រំលោភ​សេពសន្ថវៈ​រូបនាង​ដែល​ទើប​មាន​អាយុ​១៥​ឆ្នាំ​រហូត​មាន​ផ្ទៃពោះ ថែមទាំង​ឆ្លងទន្លេ​បានកូន​ស្រី​ម្នាក់​តែ​ត្រូវស្លាប់​ទៅវិញ​ក្រោយពេល​ឆ្លងទន្លេរួច​។​លោក សន សារឿន អភិបាលស្រុក​សៀម​បូក បានឱ្យដឹងថា​ហេតុការណ៍​នេះ​មិនមាន​អ្នកណាម្នាក់​ដឹងថា កើតឡើង​នៅពេលណា​ឡើយ​គឺ​ទើបតែ​ដឹង​នៅពេល​ក្មេងស្រី​ឆ្លងទន្លេ​នៅ​មណ្ឌល​សុខភាព ។​យោងតាម​ការរៀបរាប់​របស់​ក្មេងស្រី គឺ​នាង​ប្រាប់ថា​ត្រូវ​ឪពុកធំ​ចាប់រំលោភ​នៅផ្ទះ​របស់គាត់ ខណៈ​នាង​ទៅ​ជួយ​ធ្វើ​ចម្ការ ។​ក្រោយពី​ចាប់រំលោភ​រួច គាត់​បាន​គំរាម​សម្លាប់​នាង​ចោល​បើសិន​និយាយប្រាប់​ឪពុកម្តាយ​របស់​នាង​ទើប​នាង​មិន​ហ៊ាន​និយាយ​រហូតដល់​ថ្ងៃ​ឆ្លងទន្លេ។ ​ក្មេងស្រី​រងគ្រោះ​ទើបតែ​មាន​អាយុ​១៥​ឆ្នាំ​សូម្បីតែ​ខ្លួន​នាង​ផ្ទាល់​ក៏​មិនដឹងថា​មាន​ផ្ទៃពោះ​ដែរ។

​ប្រភពព័ត៌មាន​ពី​ក្រុមគ្រួសារ​និយាយថា​សូម្បីតែ​ពួកគាត់​ជា​ឪពុកម្តាយ​ក៏​មិនបាន​ដឹងថា​កូនស្រី​មាន​ផ្ទៃពោះ​ដែរ​តែ​បាន​សួរ​ទៅ​កូនស្រី​ខណៈ​ឃើញ​នាង​តែងតែ​យកដៃ​អង្អែល និង​ឈ្លី​ចង្កេះ​ហើយ​កូនស្រី​របស់គាត់​ឆ្លើយថា​ឈឺចង្កេះ​។ លុះ​នៅ​ថ្ងៃទី​១៣ សីហា​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ស្រាប់តែ​នាង​ឈឺពោះ​លុះ​បញ្ជូនទៅ​មណ្ឌល​សុខភាព ក៏​ឆ្លង​ទន្លេ​បានកូន​ស្រី​តែ​ត្រូវស្លាប់​ទៅវិញ​ទើប​កូនស្រី​របស់គាត់​ប្រាប់​ពី​រឿង​ឪពុកធំ​ចាប់​រំលោភ​និង​គំរាម​សម្លាប់ បើ​នាង​ហ៊ាន​និយាយ​ឱ្យ​បែកការណ៍​ដឹង​ដល់​អ្នកដទៃ​និង​ឪពុក​ម្តាយ។

​អធិការរង​នគរបាល​ស្រុក​សៀម​បូក​ទទួល​ផ្នែក​យុត្តិធម៌ លោក មឿង ជុំ បានឱ្យដឹងថា ក្មេងស្រី​រងគ្រោះ​ទើប​មាន​អាយុ​១៥​ឆ្នាំ​ឯ​ឪពុកធំ​ជា​ជនសង្ស័យ​ឈ្មោះ យឹ​ង គ្រី អាយុ​៥៧​ឆ្នាំ ។​តាម​ការឆ្លើយ​ប្រាប់​របស់​ក្មេងស្រី​គឺ​រូបនាង​ត្រូវ​ឪពុកធំ​ម្នាក់នេះ​ចាប់រំលោភ​ទើប​ឈានដល់​ការឃាត់ខ្លួន​បុរស​ជា​ឪពុកធំ​ខាងលើ​មក​សាកសួរ ។ ទោះជា​យ៉ាងណា ក៏​ឪពុកធំ​ជាប់ចោទ​រូបនេះ​មិនបាន​សារភាព​ទេ​តែ​ដោយ​យោងតាម​ចម្លើយ និង​ការប្តឹង​របស់​ឪពុកម្តាយ​ក្មេងស្រី​ទើប​ជននេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សួរនាំ​បន្ត។

លោក ប៊ូ ថាំង​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ឱ្យដឹងថា យោងតាម​ចម្លើយ​របស់​ក្រុមគ្រួសារ​និង​ក្មេងស្រី​រងគ្រោះ​មិនមាន​ភស្តុតាង​បញ្ជា​ក់នូវ​ភាពជាក់លាក់​ណាមួយ​ទេ។ ​រីឯ​ឪពុកធំ​ជាប់ចោទ​ឆ្លើយបំភ្លឺ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្រុក​សៀម​បូក ក៏ដូចជា​ការឆ្លើយបំភ្លឺ​នៅ​ស្នងការដ្ឋាន​បាន​បដិសេធថា​ខ្លួន​មិនបាន​ប្រព្រឹត្ត​អំពើ​អនាចារ​លើ​ក្មួយ​ស្រី​សាច់ថ្លៃ​របស់ខ្លួន​ឡើយ។

​ប្រភពព័ត៌មាន​ពី​អ្នកភូមិ​កើតហេតុ​និយាយថា  ក្មេងស្រី​រងគ្រោះ​តែងតែ​ឡើង​ចុះ​ផ្ទះ​ឪពុក​ធំ​ជា​ញឹកញាប់​តែ​មិនដឹង​ជាមាន​ការទាក់ទង​ត្រូវរ៉ូវ​គ្នា​ឬ​មានការ​គំរាមកំហែងរ​ហូត​ឈាន​ដល់​ការចាប់រំលោភ​លើ​ក្មួយ​ស្រី​យ៉ាងណា​នោះឡើយ ។​ម្យ៉ាងទៀត ទាក់ទង​រហូតដល់​ការ​មាន​ផ្ទៃពោះ ក៏​មិន​ប្រាកដថា​ជា​កូន​របស់​ឪពុកធំ​ជាប់ចោទ​ដែរ ទាល់តែ​ស៊ើប​ក្រៅ​ផ្លូវការ​ថា​តើ​ក្មេងស្រី​រងគ្រោះ​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​អ្នកណា​ផ្សេងទៀត​ឬ​យ៉ាងណា​ទើប​អាចដាក់​ការសន្និដ្ឋាន​លើ​ជនជាប់ចោទ​ឱ្យទទួល​ខុសត្រូវ​ចំពោះ​សំណុំ​រឿងនេះ។

​មន្ត្រីនគរបាល​បញ្ជាក់​ថា បើទោះជា​មានការ​ឆ្លើយ​បែបនេះ​ក្តី ក៏​ជនជាប់ចោទ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​វិនិច្ឆ័យ​ទោស​៕ ដោយ​៖ ឡុង កាន់​សំនៀង​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya