ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​និង​ថ្នាំញៀន​២៩​គ្រាប់ ​

ប៉ូលិស​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​និង​ថ្នាំញៀន​២៩​គ្រាប់ ​

បាត់ដំបង ៖ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៤ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់ បន្ទាប់ពី នគរបាល ស្រុក បាន​ឃាត់ខ្លួន​ជនសង្ស័យ បាន​កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១១ ខែធ្នូ នៅ​ចំណុច​ភូមិ​សូង ឃុំ​បឹងរាំង ស្រុក​កំរៀង កន្លងទៅ ។​
​លោក ស្រី វុទ្ធី អធិការរង នគរបាល​ស្រុក​កំរៀង បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​សមត្ថកិច្ច ឃាត់ខ្លួន​បាន មានឈ្មោះ ខេង ដា​នី ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខាងលើ​។​
​លោក ស្រី វុទ្ធី បាន​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៤ នៅ​ចំណុច ភូមិ​កើតហេតុ​ខាងលើ លោក​បាន​ដឹកនាំ​កម្លាំង​មួយក្រុម ចុះ​ឃាត់ខ្លួន​ជន សង្ស័យ​បាន​ម្នាក់ និង​រឹបអូស​បាន​វត្ថុតាង ថ្នាំញៀន​ចំនួន​២៩​គ្រាប់ បន្ទាប់ពី​បានទទួល​ដំណឹង កម្លាំង​សម្ងាត់​រួចមក រួច​នាំយកមក​អធិការ​ស្រុក​ដើម្បី​សួរនាំ​។​
​ជនសង្ស័យ​បាន​ឆ្លើយ សារភាពថា ខ្លួន​ពិតជា​បាន​រកស៊ី​ចែកចាយ​ថ្នាំញៀន​ពិតប្រាកដ​មែន​៕
3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya