ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់និងយុវជន២នាក់ទៀតរងរបួសស្រាលដោយសារតែពួកគេជិះម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង នៅចំណុចខាងកើតនិងផ្សារប៉េសេ តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពន ខណ្ឌមានជ័យ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៤។
មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុល ពណ៌ទឹកប៉ិច ពាក់ស្លាកលេខសេរីចាស់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីលិចទៅកើត ទាំងស្ថានភាពស្រវឹងស្រា ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូម៉ាកFZ ពណ៌ក្រហម ពាក់លេខភ្នំពេញ1BT-1624 ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ជ្រាស់ទិសគ្នា បានជ្រុលបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យដួលម៉ូតូទៅនិងបោកក្បាល់និងថ្នល់រងរបួសធ្ងន់ស្រាល រីឯម៉ូតូរការខូចខាតទាំងខាង៕
» ព័ត៌មានជាតិ » ម៉ូតូបុកម៉ូតូគុ បណ្តាលឲ្យរងបួសធ្ងន់ស្រាល៣នាក់