ភ្នំពេញ ៖ ដូចតាមការគ្រោងទុកសាលាឧទ្ឋរណ៍បាននិងកំពុងបើកសវនាការករណីលោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានប្រព័ន្ឋផ្សព្វផ្សាយព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ (CNRP) សុំនៅក្រៅឃុំ ។
សវនាការនៅថ្ងៃទី១២ ធ្នូ ២០១៤នេះ មានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ (លោក ហូរ វ៉ាន់ និង លោកស្រី មូរ សុខហួរ ) និងសកម្មជនគណបក្សប្រឆាំងជាង១០០នាក់រង់ចាំស្តាប់ការសម្រេច របស់សាលាឧទ្ឋរណ៍នៅថ្ងៃសុក្រនេះ ។
សេចក្តីរាយការណ៍បានបន្តថា នៅទន្ទឹមគ្នានេះ សាលាឧទ្ឋរណ៍ក៍បានលើកយកករណី លោក ពេជ្រ សំណាង សកម្មជនគណបក្សសង្គ្រោះជាតិមួយរូបទៀត សុំនៅក្រៅឃុំផងដែរ ។
គួរបញ្ជាក់ថា លោក មាជ សុវណ្ណារ៉ា ដែលជាអនុប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និង លោក ពេជ្រ សំណាង សកម្ម-ជនគណបក្សសង្គ្រោះជាតិ បានត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកាកាលពីខែវិច្ឆិកាកន្លងទៅ ពាក់ព័ន្ឋករណីអំពើហិង្សានៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ កក្កដា ២០១៤ ៕