ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ចោរ​ប្រដាប់អាវុធ​ប្លន់​ម៉ូតូ​មិនបាន​សម្រេច វាយ​មិត្តភក្តិ​ម្ចាស់​ម៉ូតូ​យក​ទូរស័ព្ទ ​

ចោរ​ប្រដាប់អាវុធ​ប្លន់​ម៉ូតូ​មិនបាន​សម្រេច វាយ​មិត្តភក្តិ​ម្ចាស់​ម៉ូតូ​យក​ទូរស័ព្ទ ​

ភ្នំពេញ ៖ ក្រុមចោរ​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង បានធ្វើ​សកម្មភាព​យក​ស្នាប់​កាំភ្លើង​វាយ​ទៅលើ​បុរសរងគ្រោះ​ពីរ​នាក់  ក្នុង​បំណង​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ មួយគ្រឿង ខណៈ​បុរសរងគ្រោះ​ទាំងពីរ​នាក់​ឈប់​ម៉ូតូ​បម្រុង​ចុះ​បត់ជើងតូច តែ​យក​ម៉ូតូ​មិនបាន​សម្រេច​ទេ​ដោយសារ​ម្ចាស់​ម៉ូតូ​ដក​កូនសោ រត់គេចខ្លួន​ទាន់ពេល នៅសល់តែ​មិត្តភក្តិ​ម្ចាស់​ម៉ូតូ​ត្រូវ​ចោរ​ព្រួត​គ្នា​វាយ​រងរបួស​ស្ទើរ សុ​ុះ​សាច់​ក្បាល រួច​ប្លន់​យក​ទូរស័ព្ទ​ទំនើប​មួយគ្រឿង​រួម​និង​កាបូប​លុយ បានសម្រេច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​។​
​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី ១២ ធ្នូ​២០១៤ នៅ​ចំណុច​មុខ​វត្ត​នាគ​វ័​ន្ត ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក​។ យុវជន​រងគ្រោះ​ទី​១.​ឈ្មោះ​ពេជ្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​ម្ចាស់​ម៉ូតូ និង ទី​២.​ឈ្មើ សួន ចាន់​រ៉ា អាយុ​២៨​ឆ្នាំ ជា​មិត្តភក្តិ​ម្ចាស់​ម៉ូតូ ។​
​ប្រភពព័ត៌មាន​ពី​យុវជន​រងគ្រោះ​ឈ្មោះ  សួន ចាន់​រ៉ា ដែល​ក្រុមចោរ​វាយ​ឱ្យ​រងរបួស​ស្ទើរ​សុះសាច់​ក្បាល​បានឱ្យ​អ្នកយក ព័ត៌មាន​ដឹងថា រូបគេ​និង​បុរស​ឈ្មោះ​ពេជ្រ ដែលជា​ម្ចាស់​ម៉ូតូ​បាននាំគ្នា​ចេញពី​រាំរែក​នៅ​ថោ​ន ក្លិប ដើម្បី​ត្រឡប់ទៅផ្ទះ​គេង ។ ដោយ​ឈ្មោះ ពេជ្រ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ ២០១៥ មួយគ្រឿង​យកមក​ឌុប​រូបគេ​ត្រឡប់ទៅផ្ទះ​វិញ ខណៈ​បើក​ឌុប​គ្នា​មកដល់​ចំណុចកើតហេតុ​មិត្តភក្តិ​របស់គេ​បាន​បង្អង់​ម៉ូតូ អែប​ខាង​ផ្លូវ​ដើម្បី​ឈប់​បត់ជើងតូច គ្រាន់តែ​ពន្លត់​ម៉ូតូ​មិនទាន់​ទាំង​ចុះ​ស្រួលបួល​ផង ស្រាប់​តែមាន​ក្រុមចោរ​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​មិន​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​មក​ឈប់​ក្បែរ​រូបគេ និង មិត្តភក្តិ​ឈ្មោះ ពេជ្រ ហើយក៏​បាន​ដក​កាំភ្លើង​វាយ​ទៅ​រូបគេ​ទាំងពីរ​នាក់​ក្នុង គោលបំណង​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥  តែ​ត្រូវបាន​ម្ចាស់​ម៉ូតូ​ដក​សោ​រត់គេចខ្លួន​ចោល​ម៉ូតូ​ធ្វើឱ្យ​ក្រុមចោរ មិនអាច​យក​ម៉ូតូ​បាន ហើយ​នៅសល់តែ​រូប​ខ្លួន ក៏ត្រូវ​ក្រុមចោរ​ព្រួត​គ្នា​វាយ​ឱ្យ​រងរបួស​ស្ទើរ​សុះសាច់​ក្បាល  រួច​ប្លន់​យក​ទូរស័ព្ទ​ទំនើប​មួយគ្រឿង​រួម​និង​កាបូប​លុយ បានសម្រេច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​។ បន្ទាប់ពី​ក្រុមចោរ​ទៅ​អស់​ឈ្មោះ ពេជ្រ ដែលជា​ម្ចាស់​ម៉ូតូ​បាន​ត្រឡប់មក​យក​ម៉ូតូ​វិញ ជិះ​ចេញទៅ​ទាំង​អារម្មណ៍​ភ័យខ្លាច​សូម្បី​រូបគេ​ដែលជា​មិត្តភក្តិ កំពុង​រងរបួស​ក៏​ឈ្មោះ ពេជ្រ មិនបាន​ដឹក​ទៅ​ព្យាបាល​របួស​ឡើយ​៕6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya