ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ឆែកឆេរ​ផ្ទះ​លេខ​៧២០ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ឃាត់ខ្លួន​៥​នាក់ ករណី​ជួញដូរ​ថ្នាំញៀន ​

ឆែកឆេរ​ផ្ទះ​លេខ​៧២០ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ឃាត់ខ្លួន​៥​នាក់ ករណី​ជួញដូរ​ថ្នាំញៀន ​

ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​មន្ទីរ​ការិយាល័យ​ប្រឆាំង​បទ​ល្មើ​ល​គ្រឿងញៀន ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ និង​អាជ្ញាធរ​មូលដ្ឋាន បាន​បើក​កិច្ចប្រតិបត្តិការ​ចុះ​ធ្វើការ​ឆែកឆេរ​ផ្ទះ​លេខ​៧២០ ស្ថិ​ក​តាម​បណ្តោយ​ផ្លូវលំ ក្នុង​ក្រុមទី​១៧  ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រកឃើញ​ថ្នាំញៀន​មួយចំនួនធំ និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៥​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជួយ​ដូរ និង​ចែកចាយ​។​

​មុននឹង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ ( ក្នុងនោះ​មាន​ស្រី​ម្នាក់ )  ខាងលើនេះ​គឺ​ដំបូង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រុង បាន​បើក​ការស្រាវជ្រាវ និង​ដាន​តាម​មក​អស់​រយះពេល​យូរ រហូត​ឈានដល់​មាន​តម្រុយ​ច្បាស់លាស់​ថា មាន​ជនសង្ស័យ​មួយចំនួន​កំពុង​ពួន​សំងំ​បើក​ទីតាំង​ចែកចាយ​គ្រឿងញៀន ទើប​សមត្ថកិច្ច​ប្រឆាំង​បទ​ល្មើ​ល​គ្រឿងញៀន សម្រេច​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្ទឹងមានជ័យ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ធ្វើការ​ឡោមព័ទ្ធ​ឆែកឆេរ​ទីតាំង​ផ្ទះ​លេខ​៧២០ ខាងលើ​ភ្លាមៗ ហើយ​ជា​លទ្ធផល​សមត្ថកិច្ចរ​ក​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា មួយចំនួនធំ និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៥​នាក់ ក្នុង​មាន​ស្រី​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​និង​ចែកចាយ ។​

​ក្នុង​ប្រតិបត្តិការ​នេះដែរ សមត្ថកិច្ច​បាន​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា ១៨​កញ្ជប់​តូច ជញ្ជីង​ថ្លឹង​ថ្នាំញៀន​២​គ្រឿង កញ្ចប់​សម្រាប់​ច្រកថ្នាំ​ជា​ច្រើ​ក​កញ្ចប់ រួមជាមួយ​វត្ថុតាង​មួយចំនួនទៀត​ផងដែរ ។​ហើយ ចំពោះ​អត្តសញ្ញាណ​ជនសង្ស័យ​សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ ៕
16

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya