ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ » ផ្ទះ​៣​​ខ្នង​ត្រូវ​ភ្លើង​​លេប​ត្របាក់​​រយៈពេល​៣០​នាទី​

ផ្ទះ​៣​​ខ្នង​ត្រូវ​ភ្លើង​​លេប​ត្របាក់​​រយៈពេល​៣០​នាទី​

​ភ្នំពេញ ៖​យ៉ាងហោចណាស់​ផ្ទះ​ចំនួន ៣​ខ្នង​ដែល​ស្ថិតនៅ ជាប់ៗ​គ្នា​សង់​ពី​ថ្ម​ក្រោម​ឈើ​លើ​ត្រូវបាន​អគ្គិភ័យ​ឆេះ​បំផ្លាញ​ទាំងស្រុង កាលពី​វេលា​ម៉ោង ១១ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ ២០១៣ នេះ ស្ថិតនៅ​ក្រុមទី​៤ ផ្លូវ​លេខ ៩២​ភូមិ​ត្រពាំង ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​ការឆាបឆេះ​នេះ​មាន​រយៈពេល​តែ​៣០​នាទី​ប៉ុណ្ណោះ​។​
​យោងតាម​សេចក្ដីរាយការណ៍ ពី​កន្លែង កើតហេតុ​គេ​បានដឹងថា​ខណៈដែល​ម្ចាស់ផ្ទះ​រងគ្រោះ​កំពុង​ចំអិនម្ហូប​នៅ​ខាងក្រោម​ស្រាប់តែ​ទុស្សេ​ខ្សែភ្លើង​កើតឡើង​នៅ​ជាន់ លើ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ប៉ុន្ដែ ភ្លាមៗ​នោះ​ដោយសារតែ​ភ្លើង​បាន​ឆាបឆេះ កាន់តែខ្លាំង​ឡើង មិនអាច​ធ្វើឱ្យ​ម្ចាស់ផ្ទះ​ជួយ​ពន្លត់​ទាន់ពេលវេលា អគ្គិភ័យ​នេះ
ក៏បាន​ឆាបឆេះ​កាន់តែខ្លាំង ហើយ​រាលដាល​ទៅកាន់​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ស្ថិតនៅ ជាប់ៗ​គ្នា​ចំនួន ២​ខ្នង​ទៀត បាន​រង​ការឆាបឆេះ​ទាំងស្រុង​ផងដែរ រួមមាន ផ្ទះ​លេខ ២៩ ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ ឈឹម អូន និង​ម្ចាស់ផ្ទះ​លេខ ៣១​សេ ឈ្មោះ អ៊ុន ពេជ្រ​។​
​ដោយឡែក​ម្ចាស់ផ្ទះ​ដែល​ផ្ដើម​ឱ្យមាន​អគ្គិភ័យ​មានឈ្មោះ ស៊ុន សុខ​ចំរើន អាយុ ៤២ ឆ្នាំ មុខរបរ ជា​អ្នកលក់​គ្រឿងទេស ។​
​នៅពេលដែល​អគ្គិភ័យ​កាន់តែ​ឆាបឆេះ​ខ្លាំង​ឡើង​នោះ បាន​រាលដាល​រហូតដល់​ឆេះ និង​ផ្ទុះ​កំប៉ុង​ហ្គាស​ដែល​ជំរុញ​ឱ្យ​សន្ទុះ​នៃ​អគ្គិភ័យ​កាន់តែខ្លាំង​ឡើង​។ យោងតាម​សមត្ថកិច្ច​មូលដ្ឋាន ដែល​ចុះទៅ​ជួយ​អន្ដរាគមន៍​បានឱ្យដឹងថា ​អគ្គិភ័យ​បាន​រលត់​ទាំងស្រុង​នៅវេលា​ម៉ោង ១២​រសៀល​ថ្ងៃ​ដដែល​នេះ​ដោយ​ប្រើ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន ៤​គ្រឿង
​ជាមួយគ្នានេះ​អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ យ៉ាងខ្លាំង​នៅពេល​មាន​ករណី​អគ្គិភ័យ​ខាងលើ គឺ​នៅក្បែរ​ផ្ទះកើតហេតុ​នោះ ចម្ងាយ​តែ ២០-៣០​ម៉ែត្រ​មាន​ស្ថានីយ​ប្រេង​មួយ កន្លែង ហើយ​បើ​ការជួយ​អន្ដរាគមន៍​ធ្វើឡើង​មិនទាន់​ពេលវេលា​នោះទេ នឹង​អាច​ឆេះ​ទៅ ដល់​ស្ថានីយ​ប្រេង​កាន់តែ​ធ្វើឱ្យ​ធ្ងន់ធ្ងរ​ថែម ទៀត ។​
​យោងតាម​មន្ដ្រីនគរបាល ពន្លត់​អគ្គិភ័យ​បានឱ្យដឹងថា​គិត​ចាប់តាំងពី​ដើមឆ្នាំ​២០១៣ រហូតមកដល់​ពេលនេះ នៅ​រាជធានី​ភ្នំពេញ​អគ្គិភ័យ​បានកើត​ឡើង​ជាង ៧០​ករណី បណ្ដាលឱ្យ​ស្លាប់​មនុស្ស ៣​នាក់ និង​រងរបួស ជិត​១០​នាក់ ព្រមទាំង​បំផ្លាញ​ទ្រព្យសម្បត្ដិ ផ្ទះសម្បែង​លុយកាក់​អស់​ជាច្រើន​ផងដែរ​៕​

ដោយ​៖ នាយ​ក្អែកខ្មៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya