ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ក្រុមកម្មករ​រោងចក្រ ជីន​វីន​២ ជាង​មួយ​ពាន់​នាក់ ធ្វើ​កូដកម្ម ​

ក្រុមកម្មករ​រោងចក្រ ជីន​វីន​២ ជាង​មួយ​ពាន់​នាក់ ធ្វើ​កូដកម្ម ​

កណ្តាល​: កាល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៤ ក្រុមកម្មករ​-​កម្មការិនី ដែល​បម្រើ​ការងារ នៅ​រោងចក្រ​កាត់ដេរ ជីន​វីន​២ ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស សា​វេន​អេ​ន​ជី នៅ​ឃុំ​វិហា​សួរ​គ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ជាង ១.០០០ នាក់ បាននាំគ្នា​ធ្វើ​កូដកម្ម ជា​លើកដំបូង ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន អនុវត្តន៍​តាម​កិច្ចព្រមព្រៀង និង​ទាមទារ​នូវ​សំណើ មួយចំនួនទៀត​។ កាលពីពេល​កន្លងមក ថៅកែ និង​ក្រុមកម្មករ បាន​យល់ព្រម ជាមួយគ្នា​នូវ​លក្ខខណ្ឌ​ការងារ ៨ ចំណុច ប៉ុន្តែ​រហូតមកដល់​ថ្ងៃទី​១១ ធ្នូ​នេះ នៅ​មិនទាន់បាន​ចុះ​កិច្ចព្រមព្រៀង ទើប​ជាហេតុ​ធ្វើ​ឲ្យ កម្មករ​ផ្ទុះ​កូដកម្ម​ឡើង​តែម្តង ដើម្បី​ជម្រុញ​ឲ្យ ថៅកែ គោរព​តាម​ពាក្យសន្យា​របស់ខ្លួន​។ ហើយ​អ្វីដែល​ក្រុមកម្មករ ចង់បាន​គឺ ឲ្យ​ថៅកែ​បន្ថែម​ប្រាក់ ២៨ ដុល្លារ លើ​ប្រាក់ខែ​គោល ដែលមាន​ស្រាប់​សម្រាប់ ឆ្នាំ​២០១៥ ឲ្យ​ដូច​ទៅនឹង​រោងចក្រ ជីន​វីន​១​។​

លោក​បាន​បន្តថា ក្នុងនោះ កម្មករ ក៏បាន​ស្នើ​ឲ្យ​ថៅកែ ផ្តល់​ថ្លៃ​បាយ ៣.៥០០ រៀល សម្រាប់​ការ​ថែម​ម៉ោង ចាប់ពី​ម៉ោង ៤ ទៅ ៦ ល្ងាច និង​ឲ្យ​ថៅកែ​យល់ព្រម ឲ្យ​កម្មករ​ឈប់សម្រាក នៅពេលដែល​កម្មករ មាន​ជំងឺ ហើយ​សុំច្បាប់​មាន​សំបុត្រ​ពេទ្យ​៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya