កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធានធានទឹកនិងឧតុនិយម បានដឹកនាំក្រុមការងាររបស់ក្រសួងចុះ ពិនិត្យមើលការដ្ឋានសាងសង់ប្រព័ន្ធ ធារាសាស្ដ្រអាចាំង ស្ថិតក្នុងឃុំពេជ្រ ចង្វា និងឃុំអញ្ចាញរូងស្រុកបរិបូណ៌ ខេត្ដកំពង់ឆ្នាំង ។
លោក ជា សុខនី នាយរងខុទ្ទកាល័យក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថាការដ្ឋាន ប្រព័ន្ធធារាសាស្ដ្រដែល លោករដ្ឋមន្ដ្រីកំពុងចុះពិនិត្យមើលដោយ ផ្ទាល់គឺដំណើរការការងារសាងសង់ទៅ លើប្រឡាយមេ១ខ្សែប្រវែង១៩,៥០០ ម៉ែត្រ ប្រឡាយរង១០ខ្សែប្រវែង៤៩,៦៨០ ម៉ែត្រ សំណង់សរុបមានចំនួន១២៤ សំណង់ក្នុងនោះរួមមានសំណង់បង្វែទឹក សម្រួលចរន្ដទឹក ចែកចាយទឹក និងសំណង់ លូកាត់ផ្លូវ ។
លោករដ្ឋមន្ដ្រីក្រសួងធនធានទឹកក៏ បានសម្ដែងការគាំទ្រនិងលើកទឹកចិត្ដ ដល់ក្រុមវិស្វករ អ្នកបច្ចេកទេសក៏ដូច ជាក្រុមការងាររបស់ក្រសួងដែលបាន យកចិត្ដទុកដាក់បំពេញការងារស្ថាបនា សាងសង់ប្រព័ន្ធធារាសាស្ដ្រទាំងអស់នេះប្រកបដោយគុណភាពនិងស្ដង់ដារ ស្របតាមលក្ខណៈបច្ចេកទេស ៕