យន្តហោះចម្បាំង របស់ទ័ពអាកាស ប្រទេស បានធ្លាក់ និងផ្ទុះឆេះចំផ្ទះជន ពិការភាគកណ្តាលប្រទេសបារាំង ក្នុងនោះ បណ្តាលអោយមនុស្សម្នាក់ស្លាប់បាត់ បង់ជីវិត ខណៈប្រាំមួយនាក់ផ្សេងទៀត រងរបួស នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានប៊ីប៊ីស៊ី ។
ហោះចម្បាំង Alpha Jet មួយគ្រឿង បានធ្លាក់និង ផ្ទុះឆេះអំឡុងប្រតិបត្តិការ ហោះហ្វឹកហ្វើន នៅក្នុងក្រុង Vouvray វេលាម៉ោង ១៧ និង ៣០ នាទី ម៉ោង ក្នុងស្រុកប្រទេសបារាំងកាលពីម្សិលមិញ ។ គួរបញ្ជាក់ ក្រុមសហសេវិក ពីរនាក់ ពុំបានទទួលរងរបួសអ្វីនោះទេ ក្រោយ ពីភៀសខ្លួនទាន់ពេល ដោយចុចកៅអី បំបែកខ្លួនចេញពីយន្តហោះ ដោយឡែក ពលរដ្ឋ ក្នុងស្រុករស់ នៅកន្លែងកើតហេតុដែលពុំបានរងរបួសអ្វីដូចគ្នាដែរនោះ បានផ្លាស់ទី ទៅកាន់ កន្លែង មានសុវត្ថិភាព ។
យ៉ាងណាមិញ សារព័ត៌មានក្នុងស្រុក Nouvelle Republique បានដកស្រង់សម្តីសាក្សីឃើញហេតុការ ណ៍ផ្ទាល់ភ្នែក សាក្សីរស់មានឈ្មោះ Sebastien ពណ៌នាអោយដឹងថា វាពិតជាលាន់សន្ធឹកជាខ្លាំង នៅ ពេលធ្លាក់ និងមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅថែមទៀតផង ។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ ពីរដ្ឋមន្ត្រីការពារជាតិ អោយដឹងថា ពួកគេមានជំនឿជាក់ ថាមានមនុ ស្សម្នាក់ស្លាប់បាត់បង់ជីវិត ខណៈ ៦ នាក់ទៀត រងរបួស ធ្ងន់ ស្រាល ។ បន្ថែមពីលើនេះប្រភពដដែល ពុំទាន់បញ្ជាក់បាននូវឡើយទេ ពីមូលហេតុធ្វើអោយយន្តហោះធ្លាក់ ៕