ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបាន កើតឡើង ខណៈដែលបុរសម្នាក់ស្រវឹងស្រាចេញពីផឹកស៊ី ក្នុងហាងយីហោ វិចិត្រប្រាំហើយឃើញរថយន្តរបស់ខ្លួនខូចកញ្ជក់ ក៏បានហៅសន្តិសុខយាមហាងមកសួរ ប៉ុន្តែដោយសារមាន ការទាល់ពាក្យសម្តីគ្នា បុរសខាងលើទ្រាំមិនបាន ក៏វាយសន្តិសុខរូបនេះបណ្តាលឲ្យរងរបួសទ្រោមខ្លួន និងដក
កាំ ភ្លើងគំរាមបាញ់សន្តិសុខចោលស្ថិតនៅក្នុងហាងយីហោ វិចិត្រប្រាំ តាមបណ្តោយ ផ្លូវលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលា ម៉ោង ២១ និង ១០ នាទីយប់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៣ ។
សមត្ថកិច្ចមូលដ្ឋានដែលចុះទៅដល់កន្លែងកើតហេតុបាន ឲ្យដឹងថា មុនពេលកើតហេតុមានករណីភ្ញាក់ផ្អើលនេះ មានបុរសម្នាក់រួមជាមួយមិត្តភ័ក្រ ២ទៅ ៣ នាក់ទៀតបាន បើករថយន្តឡិចស៊ីស RX 430 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Z -5551 មកឈប់ចូលពិសារអាហារនៅក្នុងហាងយីហោវិចិត្រប្រាំ អស់ជារយះពេលជាង ២ម៉ោង រហូតដល់ម៉ោងកើតហេតុ ពួកគេស្រវឹងស្រាគ្រប់គ្នា ក៏មាន បុរសម្នាក់ជាម្ចាស់រថយន្តឡិចស៊ីស RX430 ដើរសំដៅមកឃើញរថយន្តរបស់គេរងការខូចខាតចំកញ្ជាក់ឆ្វេង ដោយពុំដឹងមូលហេតុ ។ ខណៈម្ចាស់រថយន្តបានហៅសន្តិសុខយាមហាងខាងលើមកសួរនាំ ប៉ុន្តែដោយសារក្រុម សន្តិសុខនិយាយពាក្យមិនសមរម្យជាមួយ ធ្វើឲ្យរូបគេទ្រាំមិនបានសម្រេចវាយបុរសជាសន្តិសុខបណ្តាលឲ្យរង របួសធ្ងន់ រួមទាំងដកកាំភ្លើងភ្ជង់គំរាមបាញ់សន្តិសុខទៀតផង ។
គួរបញ្ជាក់ថាក្រោយមានហេតុការណ៍នេះថៅកែហាងបានទូរស័ព្ទហៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ និងឃាត់ខ្លួនបុរសជាម្ចាស់រថយន្តឡិចស៊ីស RX430 ដើម្បីបន្តធ្វើការសាក សួរ ។ ប៉ុន្តែដោយសារសន្តិសុខជាជនរងគ្រោះមិនបានចេញមកនិយាយជាមួយនិងសមត្ថកិច្ចមូលដ្ឋាន រួមទាំងសន្តិសុខ
រូបនេះមិនបានដាក់ពាក្យបណ្តឹងផងនោះ សមត្ថកិច្ចមិនដឹងថាដោះស្រាយយ៉ាងណាបើចាប់ជន បង្កបាន តែបែរជាជនរងគ្រោះគេចខ្លួនទៅវិញ ។ ដូច្នេះសមត្ថកិច្ចក៏បានសម្រេចដោះលែងម្ចាស់រថយន្តឡិចស៊ីស ឲ្យបើករថយន្តទៅផ្ទះតាមសម្រួលតែម្តងទៅ៕
ដោយ៖ ទុយ បញ្ញា