ចំនួនប្រទេសទាំង១០ ដែលមានអត្រារំលោភសេពសន្ថៈវៈច្រើនជាងគេលើពិភពលោកដោយយោងតាមគេហទំព័រ WondersList ។ មានដូចខាងក្រោម៖
១-សហរដ្ឋអាមេរិក
ប្រទេសមហាអំណាចលើពិភពលោកសហរដ្ឋអាមេរិកស្ថិតក្នុងលំដាប់ទី១ ក្នុងបញ្ជីតារាង នៃអំពើចាប់រំលោភសេពសន្ថវៈ ។ យោងតាម
ការិយាល័យស្ថិតិយុត្តិធម៌អាមេរិកឱ្យដឹងថា ជនរងគ្រោះក្នុងអំពើសេពសន្ថវៈ៩១ភាគរយគឺជាស្ត្រី និង៩ភាគរយគឺជាបុរស ។
យោង តាមការស្ទង់មតិរបស់ទីភ្នាក់ងារថ្នាក់ជាតិប្រយុទ្ធប្រឆាំងអំពើ ហិង្សាលើស្ត្រីឱ្យដឹងថា ម្នាក់ក្នុងចំណោមស្ត្រី៦នាក់ និងម្នាក់ក្នុងចំណោមបុរស៣៣នាក់ ចាប់រំលោភសេពសន្ថវៈសម្រាប់ការសប្បាយរបស់ពួកគេ ។
ករណីរំលោភសេពសន្ថវៈមិនសូវកើតឡើងតាមទីសាធារណៈទេនៅសហរដ្ឋអាមេរិក តែកើតមានច្រើននៅក្នុងគេហដ្ឋាន ។
២-អាហ្វ្រិកខាងត្បូង
យោង តាមរបាយកាណ៍ឆ្នាំ២០១២ ករណីរំលោភសេពសន្ថវៈក្នុងប្រទេសអាហ្វ្រិកខាងត្បូងមានចំនួន៦៥.០០០ ករណី និងការរំលោភផ្លូវភេទជាច្រើនករណីទៀតមិនបានដឹងធ្វើឱ្យប្រទេសមួយ នេះក្លាយជាដែនដីនៃអំពើសេពសន្ថវៈរបស់ពិភពលោក ។
ស្ត្រីម្នាក់ ក្នុងចំណោម៣នាក់នៃស្ត្រី៤០០០នាក់ ដែលសាកសួរដោយសហគមន៍ព័ត៌មានសិទ្ធិអំណាច និងតម្លាភាពបានឱ្យដឹងថា ពួកនាងត្រូវគេចាប់រំលោភ ។ ច្រើនជាង ២៥ ភាគរយនៃបុរសអាហ្វ្រិកខាងត្បូងដែលសាកសួរស្ទង់មតិចេញផ្សាយដោយ ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្របានឱ្យដឹងថា ពួកគេធ្លាប់ចាប់រំលោភសេពសន្ថវៈស្ត្រីច្រើនជាងម្នាក់ ។ ប្រទេសអាហ្វ្រិកខាងត្បូងមានករណីចាប់រំលោពសេពសន្ថវៈខ្ពស់ជាងគេ បំផុតក្នុងពិភពលោក ខណៈជនជាប់ចោទពីបទរំលោភសេពសន្ថវៈជាប់គុកតែ២ឆ្នាំប៉ុណ្ណោះ ។
៣-ស៊ុយអែត
ប្រទេស ស៊ុយអែតមានករណីចាប់រំលោភសេពសន្ថវៈមិនចាញ់ប្រទេសអាហ្វ្រិក ខាងត្បូងទេពោលគឺជាប្រទេសមួយក្នុងចំណោមប្រទេសនៅអឺរ៉ុបដែលមាន ករណីចាប់រំលោភសេពសន្ថវៈច្រើនជាងគេលើលោក ។ ក្នុងឆ្នាំ២០១០ ប៉ូលិសប្រទេសស៊ុយអែតធ្វើកំណត់ត្រាថា តួលេខខ្ពស់បំផុតនៃបទល្មើសកើតឡើងលើមនុស្ស ៦៣នាក់ ក្នុងចំណោមប្រជាជន១០០.០០០នាក់ ។ ក្នុងឆ្នាំ២០០៩បទល្មើសចាប់រំលោភកើតឡើង១៥.៧០០ ករណីក្នុងប្រទេសស៊ុយអែតកើនឡើង៨ ភាគរយបើប្រៀបធៀបទៅឆ្នាំ២០០៨ ។ ក្នុងនោះស្ត្រីប្រមាណ៥.៩៤០នាក់ ត្រូវបានរំលោភ និងយាយីផ្លូវភេទក្នុងចំណោមជនរងគ្រោះ៧.៥៩០នាក់ ។
៤-ឥណ្ឌា
ឥណ្ឌា ជាប្រទេសដែលមានករណីរំលោភផ្លូវភេទកើនឡើងជាបន្តបន្ទាប់ពី១ ឆ្នាំទៅ១ឆ្នាំ។ ករណីរំលោភសេពសន្ថវៈនៅឥណ្ឌាក្លាយជាបទឧក្រិដ្ឋដ៏សាមញ្ញដែលប្រឆាំង ទៅនឹងស្ត្រី ។ យោងតាមការិយាល័យកំណត់ត្រាបទឧក្រិដ្ឋថ្នាក់ជាតិឱ្យដឹងថា ក្នុងឆ្នាំ២០១២ ករណីចាប់រំលោភមានចំនួន២៤.៩២៣ករណី ។ ក្នុងចំណោមតួលេខនោះស្ត្រីប្រមាណ២៤.៤៧០នាក់ ត្រូវរំលោភដោយសមាជិកគ្រួសារ ញាតិសន្តាន អ្នកជិតខាង និងបុគ្គលផ្សេងទៀត ។ បុរស៩៨ ភាគរយគឺជាអ្នកប្រព្រឹត្តបទឧក្រិដ្ឋនេះ ។
តាមការប៉ាន់ប្រមាណថ្មីមួយឱ្យដឹងថា ករណីរំលោភសេពសន្ថវៈអាចកើតឡើងក្នុងរយៈពេល២២នាទីម្តងក្នុងប្រទេសឥណ្ឌា ។
៥-ចក្រភពអង់គ្លេស
ប្រទេស មានការជឿនលឿនស្ថិតក្នុងតំបន់អឺរ៉ុបនេះស្ថិតក្នុងលំដាប់ថ្នាក់ទី៥ ក្នុងបញ្ជីតារាងដែលជាប្រទេសជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភ អាក្រក់បំផុត ។ ក្នុងឆ្នាំ២០១៣ ក្រសួងយុត្តិធម៌ ការិយាល័យស្ថិតិថ្នាក់ជាតិ និងការិយាល័យប្រចាំតំបន់ចេញផ្សាយជាមួយព្រឹត្តិប័ត្រព័ត៌មាន Official Statistics លើករណីរំលោភដែលមានចំណងជើងថា «ទិដ្ឋភាពទូទៅនៃបទល្មើសចាប់រំលោភក្នុងប្រទេសអង់គ្លេស និងប្រទេសវេ៉ល» ។
យោងតាមរបាយការណ៍ឱ្យដឹងថា ស្ត្រីប្រមាណ៨៥.០០០នាក់ ត្រូវបានចាប់រំលោភដោយកើតឡើងជារៀងរាល់ឆ្នាំជាមធ្យមក្នុងប្រទេស អង់គ្លេស និងប្រទេសវេ៉ល ។ ស្ត្រីច្រើនជាង៤០០.០០០នាក់ ត្រូវបានយាយីផ្លូវភេទជារៀងរាល់ឆ្នាំ ។ ម្នាក់ក្នុងស្ត្រី៥នាក់អាយុចាប់ពី១៦ ដល់៥៩ឆ្នាំជួបប្រទះអំពើហិង្សាផ្លូវភេទតាំងពីអាយុ១៦ឆ្នាំមកម្លេ ៉ះ ។
៦-អាល្លឺម៉ង់
ប្រទេសអាល្លឺម៉ ង់ឈរលំដាប់ថ្នាក់ទី៦ក្នុងបញ្ជីតារាងមានករណីរំលោភខ្ពស់ជាងគេដែល មានតួលេខប្រមាណ៦.៥០៧,៣៩៤ករណីក្នុងឆ្នាំ២០១៤ ។ ស្ត្រីនិងក្មេងស្រីប្រមាណ២៤០.០០០នាក់ បាត់បង់ជីវិតដោយសារបទឧក្រិដ្ឋចាប់រំលោភសេពសន្ថវៈកើតមានឡើងក្នុង ប្រទេសអាល្លឺម៉ង់ ។
អាល្លឺម៉ង់ជាប្រទេសរីកចម្រើនផ្នែកបច្ចេកវិទ្យា តែហាក់បីដូចជាដើរថយក្រោយលើផ្នែកមនុស្សជាតិ ។
៧-បារាំង
យោង តាមការសិក្សារបស់រដ្ឋាភិបាលប្រទេសបារាំងឱ្យដឹងថា មានករណីរំលោភ៧៥.០០០ករណីកើតមានក្នុងរយៈពេល១ឆ្នាំក្នុងប្រទេសមួយ នេះ ហើយមានតែ១០ភាគរយនៃជនរងគ្រោះទាំងអស់ដែលបានដាក់ពាក្យបណ្តឹងទៅ តុលាការ ។
៨-កាណាដា
តួលេខសរុបនៃករណី ចាប់រំលោភក្នុងប្រទេសកាណាដាមានចំនួន២.៥១៦,៩១៨ករណី។ ម្នាក់ក្នុងចំណោមស្ត្រី៣នាក់ជួបប្រទះការរំលោភផ្លូវភេទ ហើយមានតែ៦ភាគរយប៉ុណ្ណោះត្រូវបានរាយការណ៍ទៅកាន់សមត្ថកិច្ចប៉ូលិស ។
យោងតាមវិទ្យាស្ថានយុត្តិធម៌របស់ British Columbia ឱ្យដឹងថា ម្នាក់ក្នុងចំណោមស្រី្ត ១៧នាក់ត្រូវបានរំលោភ ហើយ៦២ភាគរយនៃជនរងគ្រោះរងរបួសលើរូបរាងកាយ និង៩ ភាគរយត្រូវបានវាយដំ ។
៩-ស្រីលង្កា
ការ សិក្សារបស់អង្គការសហប្រជាជាតិលើករណីអំពើហិង្សា រកឃើញថា ១៤,៥ភាគរយនៃបុរសស្រីលង្កាប្រព្រឹត្តករណីរំលោភក្នុងរូបភាព ផ្សេងៗក្នុងជីវិតរបស់ពួកគេ ។ បុរស៤,៩ភាគរយធ្លាប់ចាប់រំលោភស្ត្រី ចំណែក២,៧ភាគរយចាប់រំលោភបុរសគ្នាឯង ។ ៦៤,៩ភាគរយក្នុងចំណោមអ្នករំលោភបានប្រព្រឹត្តច្រើនជាងម្ដង និង១១,១ភាគរយរំលោភស្ត្រីច្រើនជាង៤នាក់ក្នុងពេលតែមួយ ។
១០-អេត្យូពី
យោង តាមរបាយកណ៍របស់អង្គការសហប្រជាជាតិឱ្យដឹងថា ៦០ភាគរយនៃស្ត្រីអេត្យូពីកំពុងប្រឈមនឹងអំពើហិង្សាលើផ្លូវភេទ ។ មានរបាយការណ៍ថា ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ត្រូវបានចាប់បង្ខំឱ្យរៀបការ ហើយគេព្យាយាមបិទបាំងអាជ្ញាធរក្នុងតំបន់រហូតទាល់តែក្មេងស្រីនោះ មានផ្ទៃពោះ ៕